សង្ស័យ៣នាក់ ស្រី១នាក់លួចលក់ ថ្នាំញៀនទ្រង់ទ្រាយធំ ជិត២៥គ.ក្រ ត្រូវកំលាំងនគរបាល ក្រុងប៉ោយប៉ែត បង្ក្រាបបញ្ជូនទៅ តុលាការដាក់ ទោសទៅតាមច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ៣នាក់ក្នុ ងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀន ទ្រង់ទ្រាយធំ ត្រូវ កំលាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ សហការជា មួយកំលាំងនគរបាល ក្រុងប៉ោយប៉ែត បង្ក្រាបបាន រួមមាន វត្ថុតាងគ្រឿងញៀន ជិត២៥គ.ក្រ, ថ្នាំគ្រាប់ពណ៌ ក្រហម WYចំនួន៤កញ្ចប់ រួមទាំងសម្ភារៈមួយចំនួន។

នគរបាលជំនាញបាន ប្រាប់អ្នកយកព៍ត៌មាន ឲ្យដឹងថា អនុវត្តតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរ បាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញ បានសហការ ជាមួយកំលាំង នគរបាលក្រុងប៉ោយប៉ែត ធ្វើការការស្រាវជ្រាវ ឈានដល់ការបង្ក្រាប បានអ្នកលក់គ្រឿងញៀន ទ្រង់ទ្រាយធំជា ជនជាតិថៃ១នាក់ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន នៅចំណុច ក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រ ពីផ្លូវជាតិស្ថិតក្នុង ភូមិរស្មីសាមគ្គី  សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចបាន ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន២៥ដុំ ស្មើទម្ងន់ ២៤គ.ក្រ ៨៨៨.១៥ក្រាម នៅវេលា ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ខែតុលា ឆ្នាំ២០២១ ។

នគរបាលជំនាញបាន បញ្ជាក់ឲ្យដឹង បន្តទៀតថា បន្ទាប់ពីបង្រ្កាប ជនជាតិឈ្មោះ SUCHAT WANSUWONG កម្លាំងនគរបាល ការិយាល័យជំនាញ សហការជាមួយ កម្លាំងមន្ទីរប្រឆាំង គ្រឿងញៀន(ក.០១) និងកម្លាំងនគរបាល ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប ដឹកនាំ លោកឧត្តមសេនីយ៍ត្រី អ៊ួង អមរ៉ា ស្នងការរង ទទួលផេនការងារ ប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែតុលាឆ្នាំ ២០១ បានចាប់ខ្លួនមេក្លោង ជួញដូរគ្រឿងញៀន នៅចំណុចមុខផ្ទះគ្មានលេខ បុរី អចលនទ្រព្យអង្គរ ស្ថិតក្នុងភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សមត្ថកិច្ចដកហូតបាន វត្ថុតាង -ថ្នាំញៀន មេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់តូច  -ថ្នាំគ្រប់ពណ៌ក្រហម WY ចំនួន ៤កញ្ចប់ -កូនជញ្ជីងថ្លឹងថ្នាំចំនួន១ នឹងថង់សម្រាប់ច្រកមួយចំនួន គ្រឿងញៀននិង ចាប់យកសម្ភារៈរួមមាន៖1) រថយន្តចំនួន ១គ្រឿង ស្លាកលេខ 2AX-7997 -ទូរស័ព្ទដៃចំនួន ៦គ្រឿង -ប្រាក់ថៃចំនួន ២៦,៣៥០បាត -ប្រាក់ខ្មែរ៧,៨០០,០០០រៀល -ប្រាក់អាមេរិក ចំនួន ៨៨៥ ដុល្លារ -លោហធាតុពណ៌ លឿងទុំ(កងដៃ១,ស្នៀតសក់១ ,បន្តោងខ្សែករ២,ខ្សែករ៣ខ្សែរ)-ប័ណ្ណសម្គាល់ រថយន្តចំនួន០៣ សន្លឹក (2AX-7997 ;2B-7778; 2M7875) -កាតគ្រីម៉ូតូចំនួន០១ -កូនសោ ១ចង្កោម ។

បន្ទាប់មកនៅវេលា ម៉ោង១០និង ៤៥នាទីយប់ថ្ងៃ ទី២៣ខែ តុលាឆ្នាំ២០២១ សមត្ថកិច្ចបានបន្ត ឆែកឆេរ នៅផ្ទះឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅ ក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដកហូតមាន១- ទូដែកចំនួនពីរ (មិនទាន់បើក) ២ប្រាក់ខ្មែរចំនួន ១៥៥,០០០រៀល, ៣ប្រាក់ថៃចំនួន២០,០០០បាត ,  ៤ សៀវភៅកំណត់ ហេតុចំនួន ៥ក្បាល ,៥)- អាជ្ញាប័ណ្ណសម្គាល់ ភ្ងាក់ងារវីងចំនួន ១សន្លឹក។ ជនសង្ស័យទាំង៣នាក់ នេះក្រោយពីធ្វើកំណត់ ហេតុហើយនិងបញ្ជូន ទៅតុលានៅល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ ដើម្បីដាក់ទោស ទៅតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *