ប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ បានឲ្យលោកគ្រូ និងអ្នកគ្រូធ្វើតេស្ត ទាំងទូទាំងខេត្តដើម្បី បើកសាលារៀន គ្រប់កម្រិតឡើងវិញ នៅថ្ងៃ១វិច្ឆិកា នេះតទៅ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១នេះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា លោកគ្រូ និងអ្នកគ្រូ ត្រូវទៅធ្វើតេស្តរកកូវីដ.១៩ ទូទាំងខេត្តឲ្យបាន គ្រប់គ្នាដែលប្រធាន មន្ទីរបានកំណត់ ដើម្បីបើកសាលា រៀនគ្រប់កម្រិតឡើង វិញទាំងសាលាសាធារណៈ និងឯកជន នៅ ថ្ងៃ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ។

លោក ឈូ ប៊ុនរឿង បានប្រាប់បញ្ជាក់ ឲ្យដឹងបន្តទៀតថា ការបើកសាលារៀនគ្រប់ កម្រិតឡើងវិញ ទាំងសាលាសាធារណៈ និងឯកជន មិនមែនចេះតែ បើកៗនោះទេ ត្រូវមានវិធានការឱ្យ បានច្បាស់លាស់ជា មុនសិនត្រូវធ្វើ តេស្តរកជំងឺកូវីដ-១៩ ដល់គ្រូៗមុន នឹងអនុញ្ញាតឱ្យចូលបង្រៀន។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា មន្ទីររអប់រំនឹងបើក កិច្ចប្រជុំដើម្បីពិភាក្សា លើដំណើរការបើក សាលារៀនគ្រប់ កម្រិតនេះឡើងវិញ ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការបើក សាលារៀននេះប្រព្រឹត្តិ ទៅប្រកបដោយរលូន។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថារឿង បើកសាលារៀន គឺយើងបើកទាំង អស់នៅក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែយើងក៏ត្រូវគិតគូរ និងគោរពទៅតាម វិធានការរបស់ក្រសួង សុខាភិបាលដែរ ព្រោះថាមានសាលា ខ្លះមានសិស្សច្រើន និងសាលាខ្លះ មានសិស្សតិច ក្រសួងតម្រូវឱ្យដាក់១ថ្នាក់ ពី១៥ទៅ២០នាក់ តើសាលានីមួយៗ គួរបែងចែកសិស្សរៀន ឆ្លាស់គ្នាយ៉ាងមិចដើម្បី ធានាការសិក្សាឲ្យបាន ទាំងអស់គ្នា ហើយមិនមានការ ឆ្លងរាលដាលជំងឺ កូវីដ-១៩នៅក្នុង សាលាទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកឲ្យដំណើរការ សិក្សាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់ កម្រិតនៅទូទាំង ប្រទេសចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះតទៅ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាការ បើកដំណើរការសាលារៀន ឡើងវិញគ្រប់កម្រិតនេះ បន្ទាប់ពីក្រសួងអប់រំបាន ធ្វើការវាយតម្លៃលើ ដំណើរការបង្រៀន និងរៀនតាមបណ្តុះ សម្រាប់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រដែល មានហានិភ័យទាប ប្រមាណ ៣០ ភាគរយ ប្រកបដោយ សុវត្ថិភាព និងប្រុងប្រយ័ត្ន ពិសេសស្ថាន ភាពឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល៧ថ្ងៃ មុនបុណ្យ ភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ ការឆ្លងរាលដាល បានល្អប្រសើរ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម៉្យាងវិញទៀតមាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សនិស្សិត បានទទួលវ៉ាក់សាំងចាក់ ការពារកូវីដ-១៩ ក្នុងអត្រា ខ្ពស់អស់ហើយ។

លោកបានបន្តទៀតថា ការបើកដំណើរការ បង្រៀនឡើងវិញគ្រប់ សាលាគ្រប់កម្រិត ដោយកំណត់១ថ្នាក់ មាន ១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នា និងបន្តអនុវត្តនូវ គម្លាតសុវត្តិភាព និងវិធានការសុខាភិបាល ចាំបាច់នានាចំពោះ ភូមិសាស្ត្រណាមាន ហានិភ័យទាប។

ចំពោះភូមិសាស្ត្រដែល មានហានិភ័យមធ្យម និងខ្ពស់ផ្តល់អាទិភាព ទៅលើសិស្សថ្នាក់ទី៩ និងទី១២ ហើយកម្រិត ថ្នាក់ផ្សេងទៀត នៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀន តាមបណ្ដុំដែលមាន ចំនួនតិចជាង ១៥ ទៅ២០នាក់ និងឆ្លាស់វេនគ្នា ដើម្បីងាយស្រួល ក្នុងការបង្រៀន និងការគ្រប់គ្រងទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *