លោកអ៊ុំរាត្រី និងលោកឈូប៊ុនរឿង បានប្រជុំលើកទឹកចិត្ត ដល់គ្រូបំវឹក និងក្រុមកីឡា បាល់ទាត់ខិតខំប្រ គួតដណ្តើមបានពានរង្វាន់ សម្តេចតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ ជាប់ចំណាត់ ថ្នាក់លេខ៣

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឈូប៊ុនរឿង ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បន្ទាយមានជ័យ បានប្រជុំលើកទឹកចិត្ត ក្នុងនោះបានធ្វើ ការឧបត្ថម្ភ ដល់ក្រុមគ្រូបំវឹក និងក្រុមកីឡាបាល់ ទាត់ដែលបានខិតខំ ប្រគួតយកអស់ពី កំលាំងកាយចិត្តដណ្តើម បានពានរង្វាន់ សម្តេចអគ្ញមហា សេនាបតីតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ ដែលបានជាប់ចំណាត់ ថ្នាក់លេខ៣ ដែលមានការចូលប្រគួត ២១ខេត្ត ចាប់ផ្តើមពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២៩២១ ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២៩២១ នៅក្នុងសាលប្រជុំសាលាខេត្ត។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្រុមកីឡាបាល់ទាត់ដែល បានខិតខំប្រគួតយកអស់ ពីកំលាំងកាយចិត្ត ដណ្តើមបានពានរង្វាន់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ នេះ ចចំណាត់ថ្នាក់លេខ១ បានលើក្រុមកោះកុង អេ ហ្វ ស៊ី ចំណែក ក្រុម មន្ទីរអប់រំ យុវជន និង កីឡា ខេត្ត ត្បូងឃ្មុំទទួលបាន ចំណាត់ថ្នាក់ លេខ ២ ហើយ ក្រុម ខេត្តបន្ទាយមានជ័យ ទទួលបាន ចំណាត់ថ្នាក់ លេខ ៣ ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ បន្តឲ្យដឹងថាពានរង្វាន់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ត្រូវបាន រៀបចំឡើង តាំងពី ឆ្នាំ ២០០៧ ជា រៀងរាល់ឆ្នាំ ហើយ រដូវ កាល ២០២១ នេះជា រដូវ កាល ទី ១៥ ហើយចាប់តាំងពី ឆ្នាំ ២០១៨ រហូតដល់ បច្ចុប្បន្ន ការប្រកួត បែងចែក ជា ២ គឺ ពានរង្វាន់ ថ្នាក់ ខេត្ត និង ថ្នាក់ជាតិ ។

លោក អ៊ុំ រាត្រី បានប្រាប់ឲ្យដឹងបន្តថា ការប្រកួត ពានរង្វាន់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ថ្នាក់ ខេត្ត ក្នុង ឆ្នាំ ២០២១ នេះ ត្រូវបាន ចាប់ផ្តើម ប្រកួត នៅ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ និង មាន ក្រុម តំណាង រាជធានី  ខេត្ត ចំនួន ២១ បាន ចូលរួម នា ដើមរដូវ កាល តែ ដោយ បញ្ហា កូ វីដ -១៩ ឆ្នាំ ២០២១ ការប្រកួត ក៏បាន ផ្អាក មួយរយៈ ពេល ដល់ពេល វេលា ដែល កម្មវិធី ប្រកួត អាច ចាប់ផ្តើម ដំណើរការ វិញ នោះ គណៈកម្មការ ក៏បាន ប្រជុំ ជាមួយ ក្រុម ទាំងអស់ ពិភាក្សា រួមគ្នា ដើម្បី ពិនិត្យ លើ ស្ថានភាព ជាក់ស្តែង ក្នុង មូលដ្ឋាន របស់ ក្រុម នី មួយៗ ថា អាច បន្ត ចូលរួម ឬ យ៉ាងណា ហើយក៏ ទទួលបាន ការបញ្ជាក់ ពី ក្រុម ចំនួន ៨ បន្ត ការចូលរួម ប្រកួត ។

ដូច្នេះ គណៈកម្មការ ប្រកួត បាល់ ទាត់ ជាតិ កម្ពុជា (CNCC) បាន ដំណើរការ ការប្រកួត ឡើងវិញ នៅ ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ រហូតដល់ វគ្គ ផ្តាច់ព្រ័ត្រ នៅ ថ្ងៃទី ២៣ ខែតុលា ឆ្នា ២០២១ ដែល បានបញ្ចប់ ទៅដោយ សុវត្ថិភាព និង ជោគជ័យ ក្នុង បរិបទ កូ វីដ -១៩ ជិត ពីរ ឆ្នាំ មកនេះ ។

លោកបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងនោះមានអ្នកជួយឧត្ថម្ភដល់ក្រុមកីឡាបាល់ទាត់ ១/លោកអភិបាលខេត្ត ២/ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ៣/ខ្លឹបបាល់ទាត់ ប៊ុនយកអេហ្វសុ ីក្រុងប៉ោយប៉ែត ៤/សាលារៀនម៉េងហ៊ួរ ន័រវេសក្រុងប៉ោយប៉ែត ៥/លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ៦/លោកទំទាវ កែសួនសុភី ២លានរៀល ៧/លោក កែសួនសុភាព ២លានរៀល ៨/លោកស្រី ទ្រីដាណា ១.០០០ដុល្លា និងសប្បុរសជនជា ច្រើននាក់ទៀតអ្នក ស្នេហាវិស័យកីឡា ក្នុងខេត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *