ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការឧបត្ថម្ភ សាប៊ូដុំ សាប៊ូកញ្ចប់ ស្បែកជើងកវែង ស្រោមដៃ សំឡីអនាម័យ របាំងមុខ អឿមប្លាស្ទិច ជូនដល់សាលាខេត្ត សម្រាប់យកចែក នៅតាមមណ្ឌលព្យាបាល ក្នុងមណ្ឌល ចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១នេះ អង្គការ UNICEF តាមរយះក្រសួង អភិវឌ្ឍន៍ជនបទ បានធ្វើការឧបត្ថម្ភ ក្នុងនោះមាន ១/សាប៊ូម្សៅចំនួន២,៦២៥កញ្ចប់ ២/ស្បែកជើងកវែង ២០០គូរ ៣/ស្រោមដៃកៅស៊ូ មានចំនួន៣៧៥គូរ សាប៊ូដុំមានចំនួន ១២,៥០០ដុំ  ៤/សំឡីអនាម័យស្ត្រី មានចំនួន ២៨,២០០សំឡី ៥/របាំងមុខមាន ចំនួន៧០០របាំង ៦អឿមប្លាស្ទឹចចំនួន ត,៧៥០អឿម ជូនដល់រដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យ សម្រាប់យកទៅចែកជូន អ្នកកើតកូវីដ.១៩ នៅតាមមណ្ឌលព្យាបាល និងក្នុងមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ តាមរយៈលោក ជាយុទ្ធា រុណ ប្រធានមន្ទីរ អភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ សំរាប់យកទៅ ប្រើប្រាស់នៅតាម មណ្ឌលព្យាបាល និងក្នុងមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ នៅក្នុងសាលា ខេត្តបន្ទាយមានជ័យ។

ក្នុងនោះអង្គការ UNICEFបានធ្វើការ កោត ស រសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ការខិតខំ ប្រឹងប្រែង រប ស់ រដ្ឋបាលខេត្ត និង អាជ្ញាធរ ពាក់ព័ន្ធ ទាំងអស់ ដែល បាន យកចិត្តទុកដាក់ និង មានការ ទទួលខុសត្រូវ ខ្ពស់ ក្នុង ការចូលរួម ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូ វវីដ.១៩ ជាពិសេស គឺ ខេត្ត បាន គ្រប់គ្រង អ្នក ដែលមាន ការពាក់ព័ន្ធ ដោយផ្ទាល់ និង ប្រយោល ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និង បាន បញ្ជូនឲ្យពួកគាត់ មក ធ្វើ ច ត្តា ឡី ស័ក និង ព្យាបាល បាន យ៉ាង ល្អប្រសើរ ផងដែរកន្លងមកនេះ។

ក្នុងនោះលោកលោក ជាយុទ្ធា រុណ បាន លើកទឹកចិត្ត ដល់ អាជ្ញាធរខេត្ត និង មន្ត្រី សុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់តែ ប្រសើរ ថែមទៀត ដើម្បី ទប់ស្កាត់កុំឲ្យកើតមាន ការឆ្លង រីក រាលដាល នៃ ជំងឺ កូ វីដ .១៩នេះ បន្តទៀត ដោយ ត្រូវ បន្ត ផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ ក្នុងការ អនុវត្តតាម កា រ ណែនាំ របស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ពិសេស ត្រូវ រួមគ្នា អនុវត្តបាន ខ្ជាប់ខ្ជួន តាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា គឺ “៣ កុំ និង ៣ ការពារ។

ក្នុងនោះដែរលោក អ៊ុំ រាត្រី បានបានថ្លែងអំណគុណ ដល់អង្គការ UNICEF សាប៊ូដុំ សាប៊ូកញ្ចប់ ស្បែក ជើងកវែង ស្រោមដៃ សំឡីអនាម័យ របាំងមុខ អឿមប្លាស្ទិចតាមរយះ ក្រសួងអភិវឌ្ឍន៍ ជនបទដែលបាន ផ្តល់ ឧបករណ៍នេះសំរាប់ ប្រើប្រាស់ដល់អ្នក កើតជម្ងឺកូ វីដ .១៩កំពុងសំរាក ព្យាបាលនៅក្នុង មណ្ឌល ខេត្តបន្ទាយមានជ័យ ទាំងអស់ មនុស្សធម៌ ទាំងអស់នេះ លោកប្រើប្រាស់ ឲ្យចំ ទិសដៅនៅតាម មណ្ឌលព្យា បាលអ្នកកើត ជម្ងឺកូវីដ.១៩ក្នុងខេត្តបន្ទាយ មានជ័យទាំងអស់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *