សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ៧នាក់ ករណីលួច!

(ខេត្តរតនគិរី)៖ សមត្ថកិច្ចអធិការដ្ឋាន នគរបាលក្រុងបាន លុងខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៧នាក់ពាក់ព័ន្ធ ករណីលួចកាលពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៧នាក់បានធ្វើ សកម្មភាពលួចអំពូល ភ្លើងផ្ទាំងសូឡាបំភ្លឺតាម សួនច្បារសាធារណៈ កាលពីថ្ងៃទី២២ ខែតុលា ២០២១នៅចំណុច សួនកុមារ និងតាមមាត់បឹងកន្សែង កន្លែងតំបន់ទេសចរណ៍ ស្ថិតក្នុងភូមិ ទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតគីរី។

ក្រោយពីមានការសម្រប សម្រួលនិតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តរតគីរី សមត្ថកិច្ចក៏បើក ប្រតិបត្តិការចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ឈានដល់មានការឃាត់ ខ្លួនជនសង្ស័យជាបន្ត បន្ទាប់ចំនួន៧នាក់។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន១-ឈ្មោះ ឌីន សុវណ្ណ ដារ៉ា រ័ត្នមុន្នី  ហៅ  បៀវ  ភេទ  ប្រុស  អាយុ  ១៨ឆ្នាំ  ជនជាតិ ខ្មែរ  សញ្ជាតិ  ខ្មែរ  មុខរបរ  មិនពិត ប្រាកដ  ទីលំនៅ សព្វ ថ្ងៃ ភូមិ  ភ្នំ ស្វាយ  សង្កាត់ បឹងកន្សែង  ក្រុងបានលុង ខេត្តរតគីរី។ ២-ឈ្មោះ  ជា  ចិត្ត  ហៅ  ចិត្ត  ភេទប្រុសអាយុ  ១៩ឆ្នាំ  ជនជាតិ ខ្មែរ  សញ្ជាតិ ខ្មែរ  មុខរបរ  និងទីលំនៅមិនពិតប្រាកដ។ ៣-ឈ្មោះ ជឹម ចិត្រា ហៅ ចិត្ត ភេទប្រុស អាយុ ២៧ឆ្នាំជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅ សព្វថ្ងៃ ភូមិ ភ្នំ ស្វាយ  សង្កាត់ បឹងកន្សែង  ក្រុងបានលុង ។ ៤-ឈ្មោះ សាន សារុំ ហៅគត់ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ គ្រឹងសញ្ជាតិ ខ្មែរមុខរបរ ធ្វេីចំការ  ទីលំនៅសព្វថ្ងៃភូមិធួយ អំពិល ឃុំចាអ៊ុង ស្រុកអូរជុំ  ។

៥-ឈ្មោះ  ហិន  សំអេន  ហៅ  អេន  ភេទ ប្រុស  អាយុ  ៣០ឆ្នាំ  ជនជាតិ  ខ្មែរ  សញ្ជាតិ ខ្មែរ  មុខរបរ  ធ្វេី ចំការ  ទីលំនៅ សព្វ ថ្ងៃ ភូមិ  ៧មករា  សង្កាត់  ឡាបានសៀក  ក្រុងបានលុង ។

៦-ឈ្មោះ ឌុល រដ្ឋា ហៅ ម៉ាប់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរមុខរបរ មិនពិតប្រាកដ  ទីលំនៅសព្វថ្ងៃភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង លទ្ធផល តេស្ត កូវីត  អវិជ្ជមាន។៧-ឈ្មោះ ពេជ្រ រតនា ហៅ រតនា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរសញ្ជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅសព្វថ្ងៃភូមិ៧មករា  សង្កាត់  ឡាបានសៀក  ក្រុងបានលុង  លទ្ធផល តេស្ត កូវីត វិជ្ជមាន  (+)  ។

សម្ភារៈដកហូតរួមមាន ម៉ូតូម៉ាកវេវឆ្លាមពណ៌ខ្មៅ ផ្ទាំងសូឡា០៦ អំពូលសូឡាចំនួន០១ ហ្វាសូឡាចំនួន០២។ជនសង្ស័យរួមទាំង វត្ថុតាងសមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូង ខេត្តចាត់ារបន្តតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *