ផ្ទុះអាវុធ៥គ្រាប់ចេញ ពីការផឹកសុីមួយកន្លែង បណ្តាលអោយគូប ដិបក្ខរងរបួសធ្លាយ ស្មាម្ខាង

(ខេត្តបាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកកំរៀងធ្វើការ ឃាត់ខ្លួនបុរសម្នាក់ ដែលជាអ្នកបាញ់ បោះសេរីភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ដកកាំភ្លើងខ្លីវាយក្បាល និងបាញ់គំរាមជា ច្រេីនគ្រាប់ទៅ លេីបុរសម្នាក់បណ្តាល អោយរងរបួស ត្រង់ស្មាខាងស្តាំ។

បេីយោងតាមប្រភព ព័ត៌មានពីកន្លែង កើតហេតុបានបញ្ជាក់ថា ហេតុការណ៍នេះបាន កើតឡើង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២ រំលងអាធ្រាត្រ ត្រង់ចំណុច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមាន ការជួបជុំផឹកស៊ី រហូតឈានដល់ ទំនាស់នូវពាក្យសម្តី ទើបមានការប្រតាយ ប្រតប់គ្នា រវាងជនរងគ្រោះ ឈ្មោះ រ៉ុម ចន្ថា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរយោធា រស់នៅភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយជនបង្កបាន ដកកាំភ្លើងវាយទៅលើ ក្បាលជនរងគ្រោះ ព្រមទាំងបានបាញ់ចំនួន ៥ គ្រាប់ បណ្តាលអោយ ត្រូវស្មាខាងស្តាំ១គ្រាប់ធ្លាយ។

ភ្លាមៗនោះដែរ កម្លាំងប៉េអឹម ស្រុកកំរៀង បានចុះឃាត់ខ្លួន ជនសង្ស័យដែល ជាខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ ឆាយ សេរីបុត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាមន្ត្រីអង្គភាព ប្រឆាំងអំពើពុករលួយ ( ACU ) រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនមន្ត្រីអង្គភាព ប្រឆាំងអំពើពុករលួយ ខាងលើនេះ ដោយយោងតាម បណ្ដឹងរបស់ជនរងគ្រោះ ដែលបានប្ដឹងចោទប្រកាន់ថា ខ្មាន់កាំភ្លើងរូបនេះ បានដកកាំភ្លើង ខ្លីវាយក្បាលខ្លួន ហើយថែម ទាំងបាញ់គំរាមទៀតផង។

ដោយអំពើហិង្សាដ៏ ឃោឃៅរវាងខ្លួនជា មួយឈ្មោះឆាយ សេរីបុត្រ នេះគឺផ្ដើមចេញពី «ជម្លោះពាក្យ សំដីនៅក្នុងវង់ផឹកស៊ី» ដោយសមត្ថកិច្ច បានចោទប្រកាន់ ពីបទ«ប៉ុនប៉ងឃាតកម្ម»។

បច្ចុប្បន្នបើតាមការសាក សួរពីប្រភពមួយចំនួន គឺជនសង្ស័យអាចបញ្ជូន ខ្លួនមកកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បាត់ដំបងហើយ ប៉ុន្តែសារព័ត៌មានបា នទូរស័ព្ទទៅសាក សួរលោកមុយ សាលិត មេបញ្ជាកា រប៉េអឹមស្រុកកំរៀង គឺលោកបានឆ្លើយថា សួរទៅខេត្តបាត់ដំបងទៅ លោកមិនបាន ដឹងរឿងអ្វីទាំងអស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *