លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានព្រមានចាត់ វិធានការតាមច្បាប់ ចំពោះមន្ត្រីនគរបាល ណាពាក់ពន្ធ័បទល្មើស នាំមនុស្សឆ្លង ដែនខុសច្បាប់ និងបទល្មើស ជួញដូរនៅ សារធាតុញៀន???

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែង ព្រមានចំៗចំពោះមន្ត្រី នគរបាលដែលឈរ ជើងតាមបន្ទាត់ព្រំដែល កម្ពុជា-ថៃ ថាក្នុងនាមជានគរបាល ជាតិដាច់ខាតមិនត្រូវ ពាក់ពន្ធ័ជាមួយឈ្មួញ ឬបទល្មើសជួញ ដូរថ្នាំញៀន និងមេខ្យល់នាំ មនុស្សឆ្លងដែន ខុសច្បាប់ឡើយ បើរកឃើញបទល្មើស នៅគោលដៅណា លោកនឹងមានវិធាន ការតាមច្បាប់ ឬបញ្ជូនទៅ តុលាការតែប៉ុណ្ណោះ។

ការថ្លែងនេះត្រូវបាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ អញ្ជើញចុះត្រួត ពិនិត្យស្ថានភាព តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបើកកិច្ចប្រជុំពង្រឹង ប្រសិទ្ធភាពការងារ ប្រចាំថ្ងៃរបស់នគរបាល ការពារព្រំដែន នៅទីបញ្ជាការវរ នគរបាលការពារ ព្រំដែនគោកលេខ៨០៧ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួមពី លោកលោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ និងមេបញ្ជាការវរការពារ ព្រំដែនគោកទាំ ង៤ផងដែរ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញឲ្យ គ្រប់មេបញ្ជាការវរះ ត្រូវមានសាមគ្គីផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ពន្ធ័ និងភាគីថៃឲ្យបានល្អ ដើម្បីបង្កលក្ខណ: ងាយស្រួលក្នុងការធ្វើការងារ។

កម្លាំងទាំងអស់ត្រូវរួម គ្នាទប់ស្កាត់រាល់បទ ល្មើសតាមព្រំដែន ពិសេសគឺបទល្មើស ១-ការជួញដូរមនុស្សឆ្លង ដែនខុសច្បាប់ (ពលករចំណាកស្រុក មេខ្យល់) ២-បទល្មើសសេដ្ឋកិច្ច (ទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ) ៣-បទល្មើសជួញដូរគ្រឿងញៀន។

ក្រៅពីនេះលោក ឧត្តមសេនីយ៍ស្នងការ ក៏បានដាក់ចេញនូវ បទបញ្ជាឲ្យកម្លាំង នគរបាលព្រំដែន ទាំងអស់ត្រូវយក ចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការងារ ត្រៀមកម្លាំង ប្រចាំការ២៤ម៉ោង កសាងប៉ុស្តិ៍ ជំរក សម្ភារ: បរិក្ខាទ័ព គ្រប់គ្រងគ្រាប់.អាវុធ បង្កបង្កើនការដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ដល់ ការហូបចុកប្រចាំថ្ងៃ ដើម្បីលើកស្ទួយ ជីវភាពនគរបាល តាមព្រំដែនឲ្យកាន់តែ មានភាពប្រសើរឡើង៕ ដោយ៖លោកមាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *