ឯកឧត្តម សុខ លូ អញ្ជើញទទួល អំណោយពី សប្បុរសជន ដែលប្រគល់ជូន ដល់រដ្ឋបាល ខេត្តបាត់ដំបង???

(ខេត្តបាត់ដំបង)៖ នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញទទួល អំណោយពីឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្ដ មណ្ឌលកំពង់ធំ និងលោកជំទាវ ព្រមទាំងសប្បុរស ជនផ្សេងៗទៀត បានឧបត្ថម្ភជូន ដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងនាមមនុស្សធម៌ ។

អំណោយដែល ទទួលបានរួមមាន ១.ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្ដ មណ្ឌលកំពង់ធំ និងលោកជំទាវ បានឧបត្ថម្ភនូវ អង្ករ៥តោន ទឹកសុទ្ធ១០០កេស និងមី១០០កេស ២.លោក ហួរ លុច ម្ចាស់ រោងម៉ាស៊ីន Angkor Bayon Rice បានឧបត្ថម្ភនូវ អង្ករ ១ តោន  ៣.រោង ម៉ាស៊ីន  ចាន់ គនម៉េង  ខេត្តពោធិ៍សាត់ បានឧបត្ថម្ភនូវ អង្ករ ១ តោន ៤.លោក ហេង ផេង  ម្ចាស់ រោងម៉ាស៊ីនកិនស្រូវ   សៀ ហេង  ស្រុកថ្មគោល ខេត្តបាត់ដំបង បានឧបត្ថម្ភនូវ ថវិកា ១,០០០ដុល្លារ ៥.លោកស្រី  អ៊ុង ឃុន ម្ចាស់រោង ម៉ាស៊ីនកិនស្រូវ  អ៊ុង ឃុន  ឃុំបឹងខ្នារ  ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឧបត្ថម្ភនូវ ថវិកា១,០០០,០០០ រៀល ។ ៦.លោកស្រី  សួន ហួរ  នាយិការ ក្រុមហ៊ុន  Golden Star Rice Mill បាត់ដំបង បានឧបត្ថម្ភនូវ អង្ករ ១ តោន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ថ្លែងអំណរគុណ ជូនដល់ឯកឧត្តម នង វាសនា និងសប្បុរស ជនទាំងអស់ ដែលបានចំណាយ នូវធនធានផ្ទាល់ខ្លួន មានជាថវិកា អង្ករ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់រដ្ឋបាល ខេត្តបាត់ដំបង ក្នុងនាមមនុស្សធម៌ ដើម្បីឲ្យរដ្ឋបាល ខេត្តបាត់ដំបងធ្វើការ ចាត់ចែងបន្ត ជូនដល់ជនងាយ រងគ្រោះផ្សេងៗ ក្នុងភូមិសាស្រ្ដ ខេត្តបាត់ដំបង៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *