អគ្គិភ័យឆេះ រថយន្តដឹកសាំង និងផ្ទះ១ខ្នង ក្នុងស្រុកបាណន់!

(ខេត្តបាត់ដំបង)៖ អគ្គិភ័យឆេះ រថយន្តដឹកសាំង ១គ្រឿងនិងឆេះរាល ដាលដល់លំនៅដ្ឋាន បង្កអោយមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនិ ងសមត្ថកិច្ចស្រុកបាណន់ រួមទាំងកម្លាំងនគរបាល ខេត្តបាត់ដំបង ចេញរថយន្តពន្លត់ អគ្គិភ័យដើម្បីជួយ អន្តរាគមន៍នៅទីតាំង ដែលកំពុងកើតហេតុ។

ករណីអគ្គិភ័យនេះ បានកើតឡើងនៅវេលា ម៉ោង៤ល្ងាច ថ្ងៃទី២០ខែតុលាឆ្នាំ២០២១ ចំណុចផ្ទះលក់ សាំងមួយកន្លែងស្ថិត ក្នុងក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ករណីអគ្គិភ័យនេះបង្ក ឡើងដោយសារអ្នក ផ្ទេរសាំងចេញ ពីរថយន្តដឹក សាំងចូលក្នុងសុីទែន សាំងមិនប្រុងប្រយ័ត្ន ទើបឆេះរថយន្តរហូត រាលដាលដល់ផ្ទះ១ខ្នងទៀត មានកំពស់៣ជាន់ ទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ ជាកម្មសិទ្ធិរបស់លោក ម៉ាន់ ចៃ (ជាម្ចាស់ផ្ទះ) ខូចខាតស្ទើរអស់ ទាំងស្រុងនិងតៃកុង រថយន្តរបួសធ្ងន់។

ចំពោះរថយន្តបង្ការ ពន្លត់អគ្គិភ័យ  ដែលចេញទៅ ជួយសង្គ្រោះនោះ គឺរថយន្តអគ្គិភ័យ របស់អធិការ ដ្ឋាននគរបាល ស្រុកបាណន់១គ្រឿង រថយន្តអគ្គិភ័យ អធិការដ្ឋាន ស្រុកសង្កែ១គ្រឿងនិងរថយន្ត រថយន្តអគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចំនួន៣គ្រឿង សរុបចំនួន៥គ្រឿង ទើបអគ្គិភ័យរលត់អស់ទៅវិញ។

រីឯតៃកុងរថយន្ត ដឹកសាំងម្នាក់ដែលរង របួសក្នុងហេតុការណ៍ ខាងលើត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរ ពេទ្យបង្អែកខេត្តបាត់ដំបង។ ចំណែកការខាតបង់ ក្នុងករណីអគ្គិភ័យ នេះសមត្ថកិច្ច នៅមិនទាន់ដឹងច្បាស់ លាស់នៅឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *