ក្មេងទំនើង៤នាក់ តែងតែយកដុំថ្ម គប់រថយន្តគេពេលយប់ និងបង្ករអសន្តិសុខ ត្រូវបានកម្លាំង នគរបាល ស្រុកថ្មគោល ឃាត់ខ្លួនបានហើយ…….

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលនៃ អធិការរដ្ឋាននគរបាល ស្រុកថ្មគោលបានចុះ ស្រាវជ្រាវនិងឃាត់ ខ្លួនក្មេងទំនើងមួយ ក្រុមមានគ្នា៤នាក់ ដែលបង្ករអសន្តិសុខ ដល់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២០ខែ តុលាឆ្នាំ២០២១ វេលាម៉ោ ង០៨និង០០នាទីនៅ ចំណុចក្នុងភូមិ ជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល បាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង៤នាក់ ដែលកម្លាំងជំានញ ឃាត់ខ្លួនបានទី១ ឈ្មោះ ឡោ សុជាតិ ហៅ បឿក ភេទប្រុសអាយុ២០ឆ្នាំ រស់នៅ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល បាត់ដំបងទី២ឈ្មោះ សុវណ្ណ ពេជ្រភេទប្រុសអាយុ១៧ឆ្នាំទី៣.ឈ្មោះ ជួន សុខសាន្ត ហៅ ម៉ៅភេទប្រុសអាយុ១៦ឆ្នាំនិងទី៤.ឈ្មោះ ចាន់ សុជាភេទប្រុសអាយុ១៩ ក្រុមក្មេងទំនើងទាំង ៤នាក់ខាងលើរស់នៅ ភូមិឃុំកើតហេតុ ខាងលើជាមួយគ្នា។

លោកវរសេនីយ៍ទោ សេង លុច អធិការស្រុកថ្មគោល បានប្រាប់អោយដឹង ថាកាលពីថ្ងៃទី១៣ខែ កញ្ញាឆ្នាំ២០២១ វេលាម៉ោង២០ និង០០នាទី កន្លងទៅមានករណី ក្មេងទំនើងគប់ដុំថ្ម ទៅលើកញ្ចក់រថយន្ត ០១គ្រឿងម៉ាក វុយសូ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ3 C.8681 បើកបរដោយឈ្មោះ អុន ពិសិទ្ឋ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល។ បណ្តាលអោយបែកកញ្ចក់ខាងមុខ ខណះពេលជនរងគ្រោះកំពុងបើកបរពីជើងទៅត្បូង។

លុះនៅថ្ងៃទី០១ ខែតុលាឆ្នាំ២០២១ វេលាម៉ោង ២០.៣០នាទី នៅចំណុចក្រុមទី២៧ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ក៏មានករណីគប់កញ្ចក់រថយន្ត០១ លើកទៀតបណ្ដាលឲ្យ បែកកញ្ចក់រថយន្ត ចំនួន០៣គ្រឿងរបស់ម្ចាស់ រថយន្តដែលមាន ឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ សុខ ទៀបភេទ ប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ.រថយន្តម៉ាកហ៊ី ណូ(HiNO)ពាក់ ស្លាកលេខស្វាយរៀង 3A.0101ខូចខាតបែកកញ្ចក់ ខាងមុខ ២.ឈ្មោះ លី ហុង ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ស្វាយ.សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

៣.ឈ្មោះ ឆៃ បញ្ញា ភេទប្រុសអាយុ 24 ឆ្នាំរស់នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។រថយន្តពាក់ស្លាក លេខព្រះសីហនុ 3A.5423ខូ ចខាតបែកកញ្ចក់ខាងមុខ។

ក្រោយពីកើតហេតុ ករណីគប់កញ្ចក់ រថយន្តទាំង០២លើក ខាងលើកម្លាំងនគរបាល ជំនាញនៃអធិការ នគរបាលស្រុកថ្មគោល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជន សង្ស័យ៤នាក់ដែល ជាមុខសញ្ញា ក្មេងទំនើងគប់រថយន្ត គេនិងបញ្ជូនមកកាន់ អធិការរដ្ឋាននគរបាល ស្រុកថ្មគោលដើម្បី ធ្វើការសាកសួរ។

ដោយមានដីកា បញ្ជាអោយចូលខ្លួន លេខ៣៧អយ/០២១-លេខ ៣៨អយ/០២១-លេខ ៣៩អយ/០២១-លេខ ៤០អយ/-០២១  របស់ឯកឧត្តម (កែវ សុជាតិ )ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី១៤.១០.២០២១ _រហូតដល់ថ្ងៃទី២០.១០.២០២១ វេលាម៉ោង០៨និង៣០នាទី កំលាំងជំនាញ សហការជាមួយកំលាំង ប៉ុស្តិនគរបាលរដ្ឋ បាលជ្រោយស្តៅ បានចុះអនុវត្តតាម ដីកាបញ្ជាអោយចូល ខ្លួនបានឃាត់មុខ សញ្ញាជនសង្ស័យ ចំនួន០៤នាក់មានឈ្មោះ ដូចខាងលើ នឹងបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកថ្មគោលដើម្បី ធ្វើការសាកសួរតាមនីតិវិធី ក្រោយពីកម្លាំងជំនាញធ្វើការ សាកសួរក្រុមក្មេងទំនើង ជាជនសង្ស័យទាំង០៤នាក់ ខាងលើបានឆ្លើយថាភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាពគប់ កញ្ចក់រថយន្តទាំង២ លើកខាងលើពិត ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ខាងលើត្រូវបាល កម្លាំងនគរបាល ជំនាញនៃអធិការ នគរបាលស្រុកថ្មគោល សាងសុំនុំរឿងបញ្ជូនខ្លួន ទៅកាន់ការិយាល័យ ជំនាញនៃស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិច្បាប់៕ ដោយ លោកសឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *