កម្លាំងក្រុមអន្តរាគមន៍  បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាប ករណី  ល្បែងស៊ីសង ( ភ្នាល់ មាន់ជល់ ) 

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍ តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា  ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌនិង មានការសម្របសម្រួល លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែតុលា  ឆ្នាំ  ២០២១  វេលាម៉ោង ១៣និង២៤នាទី នៅ ចំណុច ភូមិ តាព្រួច សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ល្បែងស៊ីសង (ភ្នាល់ មាន់ជល់) និងបានធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៤នាក់មកស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។

១.ឈ្មោះ សុខ ផន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ២. ឈ្មោះ ឡុង លុច ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៣.ឈ្មោះ សួន ណារិន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។ ៤.ឈ្មោះ សារី សុខន ភេទប្រុស អាយុ៤០ ឆ្នាំ មានទីលំនៅ  ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។

កម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ៖សង្វៀនសម្រាប់ ជល់មាន់ ចំនួន០១ មាន់ជល់ ចំនួន០៣ ក្បាល ស៊ុមសម្រាប់ ក្រុងមាន់ចំនួន០១ ជញ្ជីងសម្រាប់ថ្លឹង មាន់ជល់ចំនួន០១  ឆ្នាំងដាំទឹក សម្រាប់ ស្អំមាន់ជល់ចំនួន០១។ បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ អនុវត្តន៍ តាម នីតិវិធីច្បាប់  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *