ពលករខ្មែរចំនួន៥១នាក់ ដែលឆ្លងចូលដីថៃ ខុសច្បាប់ត្រូវបាន យោធាថៃឃាត់ខ្លួន

(ប្រទេសថៃ)៖ ក្រុមទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ១២ សហការជាមួយតម្រួត ការពារព្រំដែនថៃ លេខ៤ឃាត់ខ្លួនពលករខ្មែរ ចំនួន៥១នាក់ ខណ:ដែលពួកគេលប ឆ្លងដែនដោយខុសច្បាប់ ដើម្បីចូល ទឹកដីថៃរកការងារធ្វើ ។

ការឃាត់ខ្លួននេះបានធ្វើ ឡើងកាលពីល្ងាច ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ត្រង់ចំណុចណងមុាំង ក្នុងភូមិ៥ឃុំណងវែង ស្រុកគោកខ្យូង ខេត្តស្រះកែវប្រទេសថៃ ។

នៅមុនពេលឃាត់ខ្លួន គឺមានពលករខ្មែរចំនួន ៥១ នាក់បានលបឆ្លង ព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាម ព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំង ទាហានឈុតខ្មៅថៃ កំពុងល្បាតក៏ បានស្ទាក់ចាប់ ដែលក្នុងនោះប្រុស ៣៣ នាក់និងស្រី១៨នាក់។

ក្រោយការចាប់ខ្លួន ពលករខ្មែរបានសារភាព ថាពួកគេទាំងអស់មាន បំណងឆ្លងចូលទៅ រកការងារធ្វើនៅក្នុង ខេត្តឈុនបុរី ខេត្តណុនថ:បុរី និងទីក្រុងបាងកក ប្រទេសថៃដោយ ត្រូវចំណាយអោយមេខ្យល់ ក្នុងម្នាក់ៗចាប់ពី៤.០០០បាត ដល់៧.០០០បាត ហើយត្រូវប្រគល់លុយមុន ក្នុងម្នាក់៥០០បាតសិន  ប៉ុន្តែក៏ត្រូវឃាត់ខ្លួនតែម្តង ។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបាន ត្រួតពិនិត្យសុខភាព ពួកគេទាំងអស់ ដើម្បីការពារនៅក្នុង ដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនិង បានបញ្ជូនទៅអោយ អធិការដ្ឋានតម្រួតស្រុក គោកខ្យូងដើម្បីអនុវត្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *