\សមត្ថកិច្ចបង្ក្រាបបាន គ្រឿងញៀនជាង ៣០០គីឡូក្រាម ឆ្លងដែនពីថៃចូល មកកម្ពុជាតាម ទូកនេសាទ

(ខេត្តកោះកុង)៖ កាលពីព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០២១វេលាម៉ោង១០និង៣០នាទី កម្លាំងអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល ចុះប្រតិបត្តិការ បង្ក្រាបក្រុមជួញដូរ គ្រឿងញៀនទ្រង់ទ្រាយធំ ដែលបានដឹកឆ្លងដែន មកពីប្រទេសថៃចំនួន២ទីតាំង ចូលតាមច្រក ចំណុចចម្ការក្រោម ក្នុងឃុំស្រែអំបិលនិង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមការឲ្យដឹងពីសមត្ថកិច្ច ក្នុងការបង្ក្រាបករណី គ្រឿងញៀនខាងលើកម្លាំង ជំនាញឃាត់ខ្លួនបាន ជន សង្ស័យចំនួន០៦នាក់ នៅលើទូកខ្នាតធំ របស់ជនជាតិថៃ កិង២ជាន់ ដែលបានចតក្នុង ផែជលផល ចំណុចមាត់ ពាមស្រែអំបិល ស្ថិតក្នុងភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

កម្លាំងសមត្ថកិច្ចដែល ចុះប្រតិបត្តិការបង្ក្រាប បានឱ្យដឹងទៀតថា ក្នុងនោះកម្លាំង សមត្ថកិច្ចរកឃើញ  គ្រៀងញៀនចំនួន០៩កញ្ចប់ធំ (ស្មើ៣០០គីឡូក្រាម) ជនសង្ស័យទាំង០៦ក្រោយ ពីកម្លាំងសមត្ថកិច្ចធ្វើ ការសាកសួររួច បានបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យលើទូក បាអនមួយគ្រឿងទៀត ដែលជនសង្ស័យ  បានដឹកជញ្ជូន យកមកពីទូក តាមរយៈអូប័រតូច ចល័តទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកវរសេនីយ៍ឯក ហួន នុន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោក ឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្ត សហការជាមួយ  កម្លាំងអធិការនគរបាល ស្រុកស្រែអំបិល គ្រាដំបូងកម្លាំងសមត្ថកិច្ច នៃអធិស្រុកស្រែអំបិល បានចុះឃាត់អូប័រ មួយគ្រឿងមាន មនុស្ស៤នាក់ ក្នុងករណីមានការសង្ស័យ ធ្វើការឃាត់ខ្លួនជន សង្ស័យទាំង០៤នាក់ នេះតែម្តងត្រង់ចំណុច ភូមិចម្ការក្រោម ឃុំស្រែអំបិល ។

កម្លាំងសមត្ថកិច្ចបាន ត្រួតពិនិត្យនៅនឹង កន្លែងភ្លាមៗតែម្តង ដោយបានឆែកឆេរក ឃើញគ្រឿងញៀន ជាង៣០០គីឡូក្រាម និងបានឃាត់ ខ្លួនជនសង្ស័យ ចំនួន៤នាក់ យកទៅសួរចម្លើយ ក្រោយមកពួកគេ បានសារភាពថា បានដឹកជញ្ជូន គ្រឿងញៀនទាំងនោះ មកពីទូក(បាហួរអន) ស្ថិតនៅចំណុចភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ និងបានបន្តដំណើ រទៅឃាត់មនុស្ស បាន២នាក់បន្ថែម ទៀតនៅលើទូក ដែលជាអ្នកយាមទូក ដែលមានម្ចាស់ផែ លោក ប៉ រានី ជានាយរងផ្នែកជលផល (មិននៅ) ហើយសមត្ថកិច្ច កំពុងធ្វើការត្រួត ពិនិត្យរកគ្រឿងញៀន ជាបន្តទៀត។

ការបំភ្លឺពីប្រជាពលរដ្ឋរស់ នៅក្បែរនោះ អះអាងថា ទូកនេសាទខ្នាតធំនេះ បានមកចតនៅផែ ជាប់ស្នាក់ការជលផល រយៈពេលជាង១ខែមកហើយ ឃើញមានកូនអូប័រ ចេញ-ចូលម្ដងម្កាល មិនទៀងនោះទេ។ សមត្ថកិច្ចជំនាញ ដោយមានការសង្ស័យ ក៏បានយកទូកនេសាទ នេះទៅផែថ្មី និងរកជាង វះឃ្លុបទូករក មើលបន្ថែមទៀតផងដែរ កាលពីនៅវេលាម៉ោង១៣និង៣៥នាទី ថ្ងៃដដែលនេះ ហើយលួ្ធផលយ៉ាង ណា នោះសមត្ថកិច្ច នឹងផ្តល់ព័ត៌មានបន្ថែម នៅពេលក្រោយ នេះបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *