ទំនាស់វិវាទដីរ វាងម្ចាស់គម្រោងបុរី និងប្រជាពលរដ្ឋ៤គ្រួសារ នៅស្រុកដងទង់ ត្រូវបានរកដំណោះ ស្រាយបញ្ចប់ ដោយយុត្តិធម៌ ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន

(ខេត្តកំពត)៖ ទំនាស់ដីរវាងម្ចាស់ គម្រោងបុរី និងប្រជាពលរដ្ឋ៤គ្រួសារ ស្ថិតក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ដែលពលរដ្ឋខាង លើអះអាងថាអាងទឹក ដែលបន្សល់ទុកជា យូរមកហើយនោះ ត្រូវបានរកដំណោះ ស្រាយបញ្ចប់វិវាទ ពីសំណាក់ប្រមុខ ដឹកនាំខេត្តកំពតថ្មីគឺ ឯកឧត្តម ម៉ៅ ធនិន  កាលពីព្រឹកមិញនេះ ខណៈរឿងរ៉ាវត្រូវបាន បកស្រាយរវាងភាគី ទាំងសងខាងរួចមក។

ក្នុងជំនួបប្រជាពលរដ្ឋ ដើម្បីដោះស្រាយទំនាស់ នៅវេទិកាមុខសាលា ស្រុកដងទង់ កាលពីព្រឹកថ្ងៃ អាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់យ៉ាង ច្បាស់ទៅកាន់អាជ្ញាធរ ពាក់ព័ន្ធថា ក្នុងនាមជាអ្នកគ្រប់គ្រង រដ្ឋបាលដែនដី ដែលប្រៀបបានជា ឪពុកម្តាយរបស់ពលរដ្ឋ មិនគួរបណ្តែតបណ្តោយ ឱ្យរឿងរ៉ាវតូចតាច ក្លាយជារឿងរ៉ាវធំ ហើយដោះស្រាយ មិនចេញបែបនេះទេ ព្រោះថាក្នុងនាមជា អាជ្ញាធរមានតួនាទីនិង មានសិទ្ធិគ្រប់គ្រាន់ ក្នុងការវែកញែកខុស-ត្រូវ  ក្នុងការសម្រេច កិច្ចការអ្វីមួយ ជូនប្រជាពលរដ្ឋ ដោយគ្មានភាពលំអៀង។

បន្ទាប់ពីជជីកសួរ និងបានស្តាប់ការលើក ឡើងរបស់ភាគីជម្លោះទាំង សងខាងរួចមក ឯកឧត្តមអភិបាល ខេត្តបានទទួលស្គាល់ថា ម្ចាស់ភាគីម្ចាស់បុរី គ្រាន់តែទទួលទិញសិទ្ធិ អាស្រ័យផលពីប្រជាពលដ្ឋ ចំនួន១៩គ្រួសារ ប៉ុន្តែគម្រោង សាងសង់បុរីនេះ នៅមិនទាន់សម្រេច ឱ្យនោះទេ ដោយរង់ចាំការ សិក្សាផ្លូវច្បាប់ និងធ្វើវេទិកា ពិគ្រោះយោបល់ជា មួយបងប្អូនប្រជាពលរដ្ឋសិន ព្រោះការអភិវឌ្ឍនេះ ដើម្បីប្រជាពលរដ្ឋ មិនមែនសម្រាប់បុគ្គលពីរ ឬបីនាក់នោះទេ។

ដោយឡែកចំពោះ ប្រជាពលរដ្ឋ៤គ្រួសារ ដែលអះអាងថា ជាម្ចាស់ដីស្ថិតនៅ ក្នុងគម្រោងបុរីនោះដែរ  នឹងទទួលបានដីវិញ ប្រសិនជាពួកគាត់ពិត ជាមានដីពិតប្រាកដ នៅទីនោះមែន។

ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើដល់ប្រជាពលរដ្ឋ ត្រូវចេះរក្សាសាមគ្គីគ្នា ត្រូវចេះយោគយល់ ចេះស្រលាញ់គ្នា រាប់អានគ្នាទៅវិញទៅមក ដោយត្រូវចាត់ទុក ជាក្រុមគ្រួសារតែមួយ កុំឈ្លោះទាស់ទែងគ្នា ដោយសារអាហារ៣ពេល កុំកុហកបោកប្រាស់ គ្នាព្រោះតែលុយ ឬលាភសក្ការៈផ្សេងៗ កុំបំផ្លើស ឬបំពារបំពានគ្នា ហើយឈប់ខឹងចងគំនុំ គ្នាចាប់ពីពេលនេះតទៅ។ ហើយអំណើសតទៅ ឯកឧត្តម នឹងស្វែងរក យុត្តិធម៌ដ៏ត្រឹមត្រូវ តាមលក្ខខ័ណ្ឌទាំង ពីរផ្តល់ជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ទូទាំងខេត្តកំពត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *