រថយន្តបាឡែនមួយគ្រឿង បើកត្រឡប់ថយក្រោយ មិនប្រយ័ត្នស្រាប់តែម៉ូតូ មកបុកពេញទំហឹង បណ្តាលឲ្យមាន មនុស្សរបួសធ្ងន់៣នាក់

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តបាឡែនមួយគ្រឿង បើកត្រឡប់ក្រោយពុំបាន មើកក្រោយមិនប្រយ័ត្ន ស្រាប់តែមានម៉ូតូ ជិះគ្នា៣នាក់មកបុក ពេញទំហឹងបណ្តាល ឲ្យមានមនុស្សរបួស ធ្ងន់៣នាក់ ។ រឿងរាងនេះកើត នៅវេលាម៉ោង នៅវេលាម៉ោង៦និង ៣០នាទីយប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នៅលើផ្លូវលេខ៥៩ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថាជនរង គ្រោះទាំង៣នាក់ មាន១/-ឈ្មោះ សុខ សាន ភេទស្រី អាយុ៣៣ឆ្នាំ អ្នកបើកម៉ូតូ ម៉ាហុងដាទ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1Q-6957របួសធ្ងន់ ២/ គិ សេនា ភេទស្រី អាយុ១៤ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់៣/ឈ្មោះ គិ ថេវ៉ា ភេទប្រុស អាយុ១ឆ្នាំ អ្នករួមដំណើរ ទាំង៣នាក់ ម្តាយនិងកូន រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ ឲ្យដឹបន្តថាមុន ពេលកើតហេតុ អ្នកបើកម៉ូតូ បានធ្វើដំណើរពីកើត ទៅលិចលុះ បើកមកដល់ចំណុច កើតហេតុមានរថយន្ត ១គ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2B-1810 បានបត់ត្រឡប់ ក្រោយដោយពុំបាន មើលក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូបុក រថយន្តពេញទំហឹង អ្នកបើករថយន្តក្រោយ ពីម៉ូតូបុកហើយគេចខ្លួន ទុកតែរថយន្តនៅ កន្លែងកើតហេតុ។

ក្រោយពីកើតហេតុ ហើយជនរង គ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ បង្អែកប៉ោយប៉ែតជាបន្ទាន់។ ម៉ូតូនិងរថយន្ត នគរបាលជំនាញ យកទៅរក្សាទុកបណ្តោះ អាសន្ននៅប៉ុស្តិ៍ រដ្ឋបាលឃុំទួលពង្រ ដើម្បីស្រាវជ្រាវរកម្ចាស់ រថយន្តមកដោះស្រាយ តាមនិតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *