លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងចាត់វិធានការ តាមច្បាប់ ចំពោះ មន្ត្រីនគរបាល ដែល ពាក់ ព ន្ធ័ បទល្មើស នាំ មនុស្ស ឆ្លងដែន ខុសច្បាប់ និង បទល្មើស ជួញដូរ គ្រឿងញៀន

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាលោកនិងចាត់វិធានការ តាមច្បាប់ ចំពោះ មន្ត្រីនគរបាល ណាដែល ពាក់ ព ន្ធ័ បទល្មើស នាំ មនុស្ស ឆ្លងដែន ខុសច្បាប់ និង បទល្មើស ជួញដូរ គ្រឿងញៀន នៅល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១។

មានប្រសាសន៍ នេះពេលលោកចុះ ត្រួតពិនិត្យ ស្ថានភាព តាម បន្ទាត់ ព្រំដែន កម្ពុជា – ថៃ និង បើក កិច្ចប្រជុំ ពង្រឹង ប្រសិទ្ធភាព ការងារ ប្រចាំថ្ងៃ របស់ កម្លាំង នគរបាល ការពារ ព្រំដែន នៅ ទីបញ្ជាការ វរ នគរបាល ការពារ ព្រំដែន គោក ៨០៧ ច្រកព្រំដែន តំបន់ បឹង ត្រកួន ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាមន្ត្រីនគរបាលដែល ឈរជើងតាម បន្ទាត់ ព្រំដែន កម្ពុជា- ថៃ ដាច់ខាត មិនត្រូវ ពាក់ ព័ន្ធផ្ទាល់ ឬ ប្រយោល ជាមួយ ឈ្មួញ រកសុីឬ បទល្មើស ជួញដូរ គ្រឿងញៀន និង មេខ្យល់ នាំ មនុស្ស ឆ្លងដែន ខុសច្បាប់ ឡើយ ។

បើលោក រកឃើញ បទល្មើស នៅ គោលដៅ ណានឹងមាន វិធានការ តាមច្បាប់ ដោយ ផ្តន្ទាទោស នៅ តុលាការ ដោយ មិន លើកលែង ឬ យោគយល់ នោះ ទ្បើ យ ។

ក្នុងនោះលោក ឧ ត្ត ម សេនីយ៍ ទោ សិទ្ធិ ឡោះ ក៏បាន ជម្រុញ ឲ្យ គ្រប់ មេបញ្ជាការ វរៈ ត្រូវមាន សាមគ្គី ផ្ទៃក្នុង ពង្រឹង ប្រសិទ្ធភាព កម្លាំង សហការ ជាមួយ អាជ្ញាធរ ស្ថាប័ន ពាក់ ព ន្ធ័ និង ភាគី ថៃ ឲ្យ បានល្អ ដើម្បី បង្កលក្ខណ : ងាយស្រួល ក្នុង ការធ្វើការងារ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាកម្លាំង នគរបាលទាំងអស់ ត្រូវ រួមគ្នា ទប់ស្កាត់ រាល់ រាល់បទល្មើស តាម ព្រំដែន ១- ការជួញដូរ មនុស្ស ឆ្លងដែន ខុសច្បាប់ ( ពលករ ចំណាកស្រុក មេខ្យល់ ) ២- បទល្មើស សេដ្ឋកិច្ច ( ទំនិញគេចពន្ធ និង រថយន្ត ចង្កូត ស្តាំ ) ៣- បទល្មើស ជួញដូរ គ្រឿងញៀន ជាដើម ។

ហើយកម្លាំង នគរបាល ព្រំដែន ទាំងអស់ ត្រូវ យកចិត្តទុកដាក់ ពង្រឹង ប្រសិទ្ធភាព ការងារ ត្រៀមកម្លាំង ប្រចាំការ ២៤ ម៉ោង ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *