បុគ្គលិកកាស៊ីណូម្នាក់ ជិះម៉ូតូបុកស្លាកសញ្ញា ចរាចរណ៍រួចធ្លាក់ ទឹកស្ពានផ្លូវវាង ក្រុងសិរីសោភ័ណសព បាត់២ថ្ងៃទើប រកឃើញនៅព្រឹកនេះ

(ខេត្តបន្ទាយមានជ័យ)៖ សពបុគ្គលិកកាស៊ីណូម្នាក់ បានជិះម៉ូតូបុកស្លាកសញ្ញា ចរាចរណ៍រួចធ្លាក់ទឹក កន្លែងផ្លូវបែកជា៤ ផ្លូវវាងក្រុងសិរីសោភ័ណ សពបាត់២ថ្ងៃបន្ទាប់ពី សមត្ថកិច្ចបានចុះរុករក ឃើញសពអណ្តែត នៅម៉ោង៨ ព្រឹក ថ្ងៃ ទី២៣ខែតុលា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក មង្គលបូរីបានប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ នៅវេលាម៉ោង៣ជិត មានបុរសម្នាក់បាន ជិះម៉ូតូ Dream ពណ៌ខ្មៅពាក់ស្លាក លេខបន្ទាយមានជ័យ 1M 5 231បើកដោយឈ្មោះ សឿន សារួនភេទ ប្រុសអាយុ៣០ឆ្នាំ រស់នៅក្នុងភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរបុគ្គលិកកាស៊ីណូ ក្រុងប៉ោយប៉ែត យ៉ាងលឿនមកដល់ ចំណុចកើតហេតុ ប្រឡាយមុខបួន ភូមិសាស្រ្តក្រុងសិរីសោភ័ណ ជាប់ស្រុកមង្គលបូរី ម៉ូតូបានបុករនាំង ស្លាកសញ្ញាបន្ថយល្បឿន រុលទៅមុខធ្លាក់ទឹកទាំង មនុស្សទាំងម៉ូតូបាត់ ស្រមោលមនុស្សតែម្តង។

លោកវរសេនីយ៍ ស៊ិន ណារ៉ាក់ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ពេញ១ថ្ងៃទល់ព្រលប់ថ្ងៃទី ២២ខែតុលា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ច ក្រុមរុករកនិងសង្គ្រោះ នៃគណ:គណ:កម្មាធិការ ខេត្តបន្ទាយមានជ័យ គ្រប់គ្រងគ្រោះមហន្តរាយ យ៉ាងច្រើននាក់បានរកឃើញ ម៉ូតូស្រង់ពីទឹកមកវិញ ប៉ុន្តែសពអ្នកបើកបរ ម៉ូតូនៅរកមិន ឃើញនៅឡើយ។

លោកស៊ិន ណារ៉ាក់បានបន្តថា លុះដល់ថ្ងៃទី២៣ខែ តុលាឆ្នាំ២០២១ ម៉ោង៨ ព្រឹកទើប កសិករអ្នក នេសាទបានរកឃើញ សាកសពដែលអណ្ដែតទឹក ទៅនៅវាលស្រែខាងជើង ផ្លូវជាតិលេខ៥តែម្តង សពក្រោយពីរក ឃើញហើយត្រូវបាន សមត្ថកិច្ចប្រគល់ទៅ ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ហើយដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *