រឿងដីទំនាស់ទំហ៊ុំ ៣០ហិកតា របស់ក្រុមហ៊ុន លីអ៊ុតនីជាមួយ លោក តាំងសុខឃី ជិតបញ្ចប់រឿងហើយ  នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖  ឯកឧត្តម ប៉ាន់ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ លោកលីសារី អភិបាលរង ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរះសេនីយ៌ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធជា ច្រើនទៀតបានកិច្ចបុរជុំ ខិតខំរកដំណោះស្រាយ ជាច្រើនចុះទៅដោះនៅ កន្លែងដីទំនាស់ផង បើកក្នុង កិច្ចប្រជុំដោះស្រាយ នៅសាលប្រជុំ សាលាខេត្តផង អំពីរឿងដីទំនាស់ ដែលមានទំហ៊ុំ៣០ហិកតា របស់ក្រុមហ៊ុន លី អ៊ុតនី ជាមួយ លោកតាំងសុខឃី ជិតឈានដល់ បញ្ចប់រឿងហើយ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កិច្ចប្រជុំដោះស្រាយនៅ សាលប្រជុំសាលាខេត្ត នៅ ល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១នេះ។

ឯកឧត្តម ប៉ាន់ខែមប៊ុនថន បានប្រសាសន៍ក្នុង កិច្ចប្រជុំថា ដីរបស់ក្រុមហ៊ុន លីអ៊ុតនី ដែលក្រុមហ៊ុនលីអ៊ុតនី បានទិញពីអតីតយោធិន វរៈ ៦៧២និង៦៧៣ មានទំហ៊ុ៧១ហិកតា ហើយត្រូវបាន ក្រុមជនខិលខូចចូលទៅ ទន្ទ្រានកាន់កាប់ចាប់ ពីពាក់កណ្ដាលខែកុម្ភះ ឆ្នាំ២០១៩មកម្លេះ។

ឯកឧត្តម ប៉ាន់ខែមប៊ុនថន បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងបន្តទៀតថា សិទ្ធកាន់កាប់ដីរបស់ ក្រុមហ៊ុនលីអ៊ុតនីមាន ទំហ៊ុំ៣០ហិក តាពិតប្រាកដ ព្រោះបានទិញពីអតីត យោធិនវរៈ ៦៧២និង៦៧៣មាន ទំហ៊ុំ៧១ហិកតានេះ ត្រូវអនុវត្តន៌ជាបន្ទាន់ភ្លាមៗ  បេីមានអ្នករារាំង ត្រូវចាត់វិធានការណ៌ តាមផ្លូវច្បាប់ក្នុងនោះ លោកបានណែនាំឲ្យ មន្ត្រីរដ្ឋបាលសាលាខេត្ត ធ្វេីរបាយការណ៌ជូន និងសូមកិច្ចសហការពី ខាងអយ្យការអមសាលា ដំបូងខេត្តផងដែរ។

ឯកឧត្តមបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្នុង កិច្ចប្រជុំរកដំណោះស្រាយនោះ ត្រូវបានលោក តាំង សុខឃី កំពុងក្លាយជា ជនរងគ្រោះត្រូវបាត់ បង់ដីអស់៣០ហិកតា ព្រោះតែជឿអាជ្ញាធរភូមិ  ឃុំនិងចាញ់បោក ជនខិលខូចនោះ បានព្រមទទួលយក ដោយក្ដីសោមនស្សផងដែរ  ព្រោះភាគីទំនាស់ទាំងពីរ (តាំងសុខឃី- ក្រុមហ៊ុនលីអ៊ុតនី) សុទ្ធតែទទួលស្គាល់ថា ចំណាត់ការដំណោះ ស្រាយរបស់ឯកឧត្តម ប៉ាន់ខែមប៊ុនថន  ពិតជាមានតម្លាភាព  ដែលទាំងអ្នកចាញ់និង អ្នកឈ្នះអាចទទួលយក បានដោយស្ងប់ចិត្ត។

បន្ទាប់ពីដោះស្រាយរឿង ដី៣០ហិកតានេះ រួចឯកឧត្តម កប៉ាន់ខែមប៊ុនថន នឹងចុះទៅដោះ ស្រាយរឿងទំនាស់រវាង ក្រុមហ៊ុនលីអ៊ុតនី  និងក្រុមលោកគង់ជា បន្តទៀត ដល់ទីកន្លែងផ្ទាល់តែម្ដង  ព្រោះរឿងពិត នៃទំនាស់នេះ ត្រូវបានលោកនិង ក្រុមការងារក្ដាប់បាន អស់ហេីយគ្មានអី ជាអាថ៌កំបាំងទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *