នគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបអ្នកលក់ថ្នាំញៀន ទ្រង់ទ្រាយធំ បាន៣នាក់ ក្នុងនោះមានស្រី១នាក់ និងថ្នាំញៀន បញ្ជូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យជួញដូរគ្រឿងញៀន ប្រុស ស្រីជាទ្រង់ទ្រាតធំ ចំនួន៣នាក់ ត្រូវបាននគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបាននៅ វេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី ២១ ខែតុលាឆ្នាំ២០២១។

មន្ត្រីនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាការឃាត់ខ្លួន ជនសង្ស័យជួញ ដូរគ្រឿងញៀន ប្រុស ស្រីជាទ្រង់ទ្រាតធំ ចំនួន៣នាក់នោះ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ កម្លាំងនគរបាល​ការិយាល័យ ប្រឆាំងគ្រឿងញៀនបាន ចុះស្រាវជ្រាវឈានដល់ ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿង ញៀនចំនួន៣នាក់ ក្នុងនោះមាន ស្រី១នាក់ និងដកហូតវត្ថុតាង ថ្នាំញៀនមួយចំនួនធំ ។

កម្លាំងនគរបាលការិយាល័យ ជំនាញបានបញ្ជាក់ ឲ្យដឹងបន្តថាក្រោយ ទទួលព័ត៌មានពី ប្រជាពលរដ្ឋថា មានករណីលួច លក់គ្រឿងញៀន នៅចំណុចរោងស្នាក់ នៅប្រក់កៅស៊ូតង់ ក្បែរបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ ភ្លាមៗកំលាំងជំនាញ បានចុះប្រតិបត្តិការ ទៅកន្លែងនោះ និងបានធ្វើការត្រួត ពិនិត្យឆែកឆេររកឃើញ វត្ថុតាងរួមមានម្សៅ ក្រាមសថ្លា ចំនួ១២ថង់និងឃាត់ខ្លួជន សង្ស័យ១នាក់ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ ឆ្នាំ យកមកសួរនាំនៅ ការិយាល័យ ជនសង្ស័យបានសារភាព ថាថ្នាំញៀនទាំងនេះ បានទិញពីអ្នកលក់ នៅក្រុងប៉ោយប៉ែត តម្លៃ៤៥០ដុល្លា។

ក្រោយពីបានចំលើយ ពីជនជនសង្ស័យម្នាក់ រួចមកកំលាំងជំនាញបាន សហការពីឈ្មោះ ចាន់ស្រីរ័ត្ន នៅវេលាម៉ោង៣ រសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញចុះឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ ក្នុងបរិវេណកាស៊ីណូផ្កា៥ ស្ថិតក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ឆែកឆេររកឃើញ វត្ថុតាងថ្នាំញៀន ចំនួន៧ថង់ លាក់ទុកក្នុងកេសដែក ក្នុងបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងឃាត់ខ្លួនឈ្មោះ យី ផល្លី ភេទប្រុសអាយុ ៥១ឆ្នាំ ជាម្ចាស់ បន្ទប់ជួល ជាអ្នកដឹកជញ្ជូននិង ប្រើប្រាស់គ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់ឲ្យដឹង ថាជនសង្ស័យ ឈ្មោះ ស្រីរ័ត្ន បានសារភាពថាខ្លួន ធ្លាប់ជួញដូរគ្រឿងញៀន នេះជាច្រើន លើកមកហើយ ចំណែក ឈ្មោះ យ៉ុម ចាន់នី សារភាពថា ខ្លួនគេជួញដូរថ្នាំញៀន នេះរយៈពេល២ឆ្នាំដែរ និងឈ្មោះ យី ផល្លី ក៏បានសារភាពថា ធ្លាប់ដឹកជញ្ជូន ថ្នាំញៀនឲ្យអ្នកដែល បានកុហ្មង់ទិញ ពីឈ្មោះចាន់នី។

ជនសង្ស័យទាំងនាក់ ក្រោយពីធ្វើសំណុំ បែបបទរួចបានកសាង សំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២២ខែតុលាឆ្នាំ ២០២១ ដើម្បីចាត់វិធានការ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *