ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ គណ អភិបាលខេត្ត កំពត  ចុះសំណេះសំណាល សាកសួរ សុខទុក្ខ  និង ផ្ដល់ អំណោយ មនុស្ស ធម៌ ជូន ដល់គ្រួសារ រង គ្រោះ ដោយសារ ខ្យល់ កន្ត្រាក់ ចំនួន ៧៤  ខ្នង ផ្ទះ  នៅស្រុកបន្ទាយមាស

(ខេត្តកំពត)៖ នៅរសៀល ថ្ងៃ សុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា  ឆ្នាំ ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាល  នៃ គណៈអភិបាលខេត្ត កំពត  បាន អញ្ជើ ញ  សំណេះសំណាល សាកសួរ សុខទុក្ខ  និង ផ្ដល់ អំណោយ មនុស្ស ធម៌ ជូន ដល់គ្រួសារ រង គ្រោះ ដោយសារ ខ្យល់ កន្ត្រាក់ ចំនួន ៧៤  ខ្នង ផ្ទះ  នៅស្រុក បន្ទាយ មាស ។

ពិធី នេះ  ប្រព្រឹត្ត ទៅ ក្នុង បរិវេណ វត្ត ពោធិ៍ធំ ភ្នំ ល្ងៀង  ដោយ មាន ការ ចូល រួម ពី  លោកអភិបាល រង ខេត្ត  លោក  លោក ស្រី  សមាជិក  សមាជិកា  គណៈ កម្មាធិការ សារខា  មន្ត្រី សាលា ស្រុក  អជ្ញាធរ ភូមិ  ឃុំ  ទីប្រឹក្សា យុវជន  យុវជន កាកបាទក្រហម កម្ពុជា  អ្នក ស្ម័គ្រចិត្ត  ក្រុម ប្រតិបត្តិ សារខា  និង ប្រជាពលរដ្ឋ ជា ច្រើន ទៀត ។

អំណោយ ផ្ដល់ ជូន រួម មាន  អង្ករ ២៥  គីឡូក្រាម , មី  ចំនួន០១ កេស ,ត្រី ខ  កំប៉ុង  ចំនួន ០១  យួរ ,  ទឹក ត្រី ០១ យួរ , ម៉ាស់ ក្រណាត់  ចំនួន ១០  ម៉ាស់  ថវិកា  ចំនួន ២០ មុឺន រៀល  និង តង់ ចំនួន ១  សម្រាប់ អ្នក ប៉ះ ពាល់ លំនៅឋានធ្ងន់ធ្ងរ  ថវិកា ចំនួន  ១០   មុឺន រៀល  និង ថវិកា ចំនួន  ៥មុឺន រៀល  សម្រាប់អ្នករងផលប៉ះ ពាល់ បន្តិចបន្តួច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *