ខេត្កកំពត ប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១  ជូនប្រជាពលរដ្ឋដែល មានអាយុ១៨ឆ្នាំ ឡើង

(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកជំទាវវិជ្ជបណ្ឌិត  ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាសំាងកូវីដ-១៩  និងឯកឧត្ដម  ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំ  ឡើងទៅ នៅភូមិសាស្ត្រ ខេត្តកំពត។

ពិធីបិទយុទ្ធនាការនេះ ត្រូវបានរៀបចំឡើង ក្នុងបរិវេណសាលាខេត្តកំពត ដែលមានវត្តមាន អញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ប្រតិភូអមដំណើរ របស់ក្រសួងសុខាភិបាល លោក លោកស្រី អភិបាលរងខេត្ត  អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានអនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ។

យោងតាមរបាយ ការណ៍របស់ លោក វេជ្ជបណ្ឌិត ញា ប៊ុន ថន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពត បានឱ្យដឹងថា ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត គិតចាប់ពីអាយុ១៨ឆ្នាំឡើង បានចំនួន ៣៤៤,៧៦៣នាក់ ស្នើនឹង៨៩,០៩ភាគរយ នៃផែនការសរុប  ៣៨៦,៩៤៨នាក់។

ចំពោះកុមារ និងយុវវ័យចាប់ ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ៦៦,១០៩នាក់ ស្មើនឹង៨៤,០០ភាគរយ នៃផែនការសរុប ៧៨,៧០០នាក់។ ដោយឡែក កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់បានចំនួន ៧៧,២០៥នាក់ ស្មើ ១១០,៨២ភាគរយ នៃផែនការសរុប៦៩,៦៦៧នាក់។ លើសផែនការ ចំនួន៧៥៣៧នាក់ ស្មើ១០,៨២ភាគរយ។

ជារួមប្រជាពលរដ្ឋដែលមា នអាយុចាប់ពី១២ឆ្នាំឡើង ត្រូវទទួលការចាក់វ៉ាក់សាំង បានចំនួន៤១០ ,៨៧២នាក់ ស្មើ ៨៨,២៤ភាគរយ នៃផែនការសរុប ៤៦៥,៦៤៨នាក់។ ក្នុងនោះអ្នកមិនទាន់ បានចាក់ចំនួន ៥៤,៧៧៦នាក់ ស្មើ ១១,៧៦ភាគរយ (ស្ត្រីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋដែលមានធុរៈផ្សេងៗ)។

មានប្រសាសន៍ក្នុងពិធី ប្រកាសបិទយុទ្ធការ ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩  សម្រាប់ប្រជាជន អាយុ១៨ឆ្នាំ ឡើង ទៅ ក្នុងខេត្តកំពតនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាននូវភាព ស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រ សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើក ដំណើរការជា ប្រតីឡើងវិញលើ គ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទស ក្នុងឆ្នាំ២០២១ នេះសម្រេចបាន ប្រមាណជាង៩៩%ហើយ  នៅទូទាំងប្រទេស ដែលនេះបង្ហាញឱ្យ ឃើញពីកិច្ចខិតខំ ប្រឹងប្រែងរបស់ប្រមុខ រាជរដ្ឋាភិបាល ក្នុងការគិតគូរពី សុខមាលភាព និងជីវភាពរស់ នៅរបស់ ប្រជាពលរដ្ឋ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តកំពត លើយុទ្ធនាការប្រយុទ្ធ ប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំង យុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការ បិទបញ្ចប់ជុំទី១ ដោយជោគជ័យ។

លោកជំទាវបន្តថា ការបិទយុទ្ធនាក់ ចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែក  កុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំគឺនៅបន្តចាក់ជាធម្មតា។

លោកជំទាវ សុំឱ្យរដ្ឋបាលខេត្តកំពត រក្សាវ៉ាក់សាំងមួយ ចំនួនសម្រាប់បងប្អូន ដែលជាប់ចត្តាឡីស័ក និងពលករដែល ទើបត្រឡប់មកពីបរទេស ដើម្បីឱ្យពួកគាត់មាន ឱកាសទទួលបាន វ៉ាក់សំាងសម្រាប់ជាកង ការពារខ្លួន ក្នុងនោះដែរ លោកជំទាវ ក៏បានអំពាវនាវឱ្យ បងប្អូនទាំងអស់នៅតែ បន្តអនុវត្តវិធានការ សុខាភិបាល គឺ៣កុំ ៣ការពា បើទោះបីបានទទួល វ៉ាក់សាំងរួចហើយក៏ដោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *