ខេត្តបន្ទាយមានជ័យ  អ្នកកើតជម្ងឺកូវីដ.១៩មកដល់ត្រឹម ថ្ងៃទី២០ខែ តុលា ឆ្នាំ២០២១ នេះ មានអ្នកស្លាប់ចំនួន ២៩០នាក់ហើយ ក្នុងនោះមានស្រី ១៦១នាក់ជនជាតិ ៦នាក់

(ខេត្តបន្ទាយមានជ័យ)៖ បើតាមការអះអាងរបស់ លោកអោម ចន្ថា អភិបាលរងខេត្ត បន្ទាយមានជ័យ និងជាប្រធាន អនុកម្មកាបូជាសពកូវីដ .១៩ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ អ្នកកើតជម្ងឺកូវីដ.១៩ មកដល់ត្រឹម ថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២១ នេះមានអ្នកស្លាប់កើន ដល់ចំនួន ២៩០នាក់ហើយ ក្នុងនោះមានស្រី១៦១នាក់ ជនជាតិឥណ្ឌូនេសីុ ៣នាក់/ ស្រី១នាក់ ជនជាតិថៃ៣នាក់/ស្រី២នាក់។

លោកអោមចន្ថាបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងថ្ងៃទី២០នេះ ក្រុមគួ្រសារនៃសពបាន ជូនដំណើរអ្នកជម្ងឺកូវីដ.១៩ ជាលើកចុងក្រោយ ហើយក្នុងខេត្តបន្ទាយមានជ័យ។

លោកអោមចន្ថាបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ខេត្តបន្ទាយមានជ័យ មានកន្លែង មណ្ឌលចត្តាឡីស័ក មានចំនួនច្រើនកន្លែង សំរាប់ព្យាអ្នកកើតជម្ងឺ.១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ និងពលករដែលបានវិល មកពីស្រុកថៃ វិញកំពុងសំរាកព្យាបាលនៅ ក្នុងមណ្ឌលទាំងអស់នេះ។

ប៉ុន្តែ លោកអភិបាលខេត្ត គេបង្រួមឲ្យមានតែមណ្ឌល សំរាប់ព្យាបាលអ្នកកើតជម្ងឺ កូវីដ.១៩ ធំតែ៣កន្លែង តែប៉ុណ្ណោះទី ១មាន ទីតាំង ក្នុងភូមិ ខ្លា កូន ថ្មី  សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ដែលជា អតីត គម្រោង រោងចក្រ មួយ មាន ផ្ទៃដី ២ ហិច តា ក្នុងនោះ ផ្ទៃ អគារ ១,២ ហិច តា ដែល អាចដាក់ ចំណុះ អ្នក ជម្ងឺ បាន ចំនួន ៣.០០០ នាក់  និង ទី ២ នៅ គម្រោង ផ្សារ អ៊ឹង វណ្ណ ម៉ៅ ចម្ការ តា ដោក នៅ ភូមិ ចម្ការ តា ដោក ឃុំ ឬ ស្សី ក្រោក ស្រុក មង្គល បូរី ដែល អាចដាក់ ចំណុះ អ្នក ជម្ងឺ បាន ចំនួន ៣.០០០ នាក់ ដែរ និង៣កំពុងតែធ្វើជិតរួចហើយ មណ្ឌលចត្តាឡីស័កសម្រាប់ដាក់បងប្អូនពលករ ៣.០០០នាក់ នៅទីតាំងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបានឲ្យដឹង ថាមណ្ឌលសំរាប់ព្យាបាល អ្នកកើតជម្ងឺ កូវីដ.១៩ ធំទាំង៣កន្លែង នេះនៅពេលខាងមុខ និងប្រមូលអ្នកកើតជម្ងឺកូវីដ. ទាំងអស់ដាក់ក្នុងមណ្ឌល ទាំង៣នេះសំរាប់មើល ថែទាំស្រួល ពិសេស យកសាលាប្រគល់ទៅឲ្យ ប្រធានមន្ទីរអប់វិញសំរាប់ ឲ្យសិស្សានុសិស្សចូលរៀន នៅពេលខាងមុខពិសេសក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីតែម្តង។

លោកអោម ចន្ថាបានបញ្ជាក់ឲ្យដឹង បន្តទៀតថាខេត្តបន្ទាយមានជ័យ មាន អ្នកស្លាប់ដោយ សារជម្ងឺកូ វីដ .១៩ ចាប់គិតពីថ្ងៃកើត រហូតដល់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១នេះ មានអ្នកស្លាប់ដោយ សារជម្ងឺកូវីដ .១៩ មានចំនួន២៩០នាក់ ហើយអ្នកស្លាប់ទាំងអស់ ត្រូវបានលោកអាចារ្យ ខេត្តធ្វើការបូជារួចរាល់ អស់ហើយ សពអ្នកកើតជម្ងឺកូវីដ.១៩ លោកអភិបាលខេត្ត បន្ទាយមានជ័យបាន អនុញ្ញាតឲ្យរៀបចំបូជា សពទៅតាមលក្ខណៈ បច្ចេកទេសនៃការណែ នាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយ ធ្វើការតម្កល់ធ្វើបុណ្យសព តាមប្រពៃណីក្នុងនោះ ក៏បាននិមន្តលោកសង្ឃធ្វើការ សូត្រមន្ត បង្សុគោលឲ្យផងដែ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *