មេខ្យល់២នាក់ លួចជូនពលករ ទៅថៃត្រូវបាន កម្លាំងអាវុធហត្ថ ស្រុកម៉ាឡៃ កម្លាំងសឹករង ស្រុកម៉ាឡៃ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ មេខ្យល់២នាក់លួចនាំ ពលករឆ្លងដែនទៅរក ការងារធ្វើទៅប្រទេសថៃ ដោយខុសនិងច្បាប់ ត្រូវបានកម្លាំងអាវុធ ហត្ថស្រុកម៉ាឡៃ សហការជាមួយ កម្លាំងសឹករងស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយអនុវត្តតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់បទ ល្មើសតាមព្រំដែន គ្រប់ប្រភេទ ជាពិសេសការ ទប់ស្កាត់ពលករឆ្លង ដែនខុសច្បាប់ ក្នុងសម័យកាល វិបត្តិកូវីដ១៩នេះ ។

លុះនៅថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធ ហត្ថស្រុកម៉ាឡៃ បានសហការជា មួយកម្លាំងផ្នែកសឹក រងម៉ាឡៃ និងនគរបាលវរៈការពារ ព្រំដែនគោកលេខ ៨១៩ ស្រាវជ្រាវស្ទាក់ចាប់ បានពលករ ចំនួន ១៤នាក់ក្នុងនោះមាន ស្រី៧នាក់ដែលកំពុង ព្យាយាមលួចឆ្លងដែន ដោយខុសចូលទឹកដី ថៃដើម្បីស្វែងរកការងារធ្វើ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួន ពលករទាំង១៤នាក់ សួនាំក្នុងនោះបានរកឃើញ មានមេខ្យល់២នាក់ ១មានឈ្មោះ សេន តុលា ភេទប្រុស អាយុ៣៩ឆ្នាំ និង២មាន ឈ្មោះ អឿន អុល ភេទប្រុស អាយុ៣២ឆ្នាំ ទាំង២នាក់ មានរស់នៅ ភូមិស្ពានយោល ឃុំសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ពលករខ្មែរចំនួន១២នាក់ ក្រោយពីធ្វើកំណត់ ហេតុហើយបានបញ្ជូន ទៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យម៉ាឡៃ ចំណែកជនសង្ស័យ ជាមេខ្យល់ ចំនួន២នាក់វិញ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដោយចោទប្រកាន់ពីបទ នាំយកពលករឆ្លង ដែនទៅប្រទេសថៃ ដោយមិនស្របច្បាប់ ហើយកំលាំងការិយាល័យ ជំនាញអាវុធហត្ថខេត្តបញ្ជូន ទៅតុលាការដើម្បីចាត់ ការតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *