មន្ទីរកសិកម្មខេត្តបាន សហការជាមួយ សមត្ថកិច្ចគយនៃ ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចាប់បានរថយន្តតាក់ស៊ី១ គ្រឿងលួចដឹកសាច់ជ្រូក កាប់ហើយចំរុះចំនួន ៦កេះ ស្មើនឹង ៣០០គីឡូក្រាម

(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង៩ និង ១០នាទីព្រឹក ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២១ នេះមានមន្ត្រីមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ១ក្រុម ក្នុងនោះបាន សហការជាមួយ សមត្ថកិច្ចគយនៃការិយា ល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ ពន្ធតំបន់៥ ចាប់បានរថយន្ត តាក់ស៊ី១គ្រឿងដែល លួចដឹកសាច់ជ្រូកកាប់ ហើយចំរុះចំនួន ៦កេះ ស្មើនឹង ៣០០គីឡូក្រាម ចាប់បាននៅចំណុច ខាងលិចក្បាលស្ពាន ទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើ រត់ពន្ធតំបន់៥ បានប្រាប់អ្នក យកព័ត៌មាន ឲ្យដឹងថា រថយន្តតាក់ស៊ី១គ្រឿង ដែលលួចដឹកសាច់ជ្រូក កាប់ហើយដឹកចេញពី ស្រុកថៃចំរុះនោះមានម៉ាក  Toyota Highlander ពាក់ស្លាកលេខ បាត់ដំបង 2A-7372 ដែលមានម្ចាស់ឈ្មោះ សេង ណារិត ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ ទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។

មន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៥បានប្រាប់ អ្នកយកព័ត៌មាន បញ្ជាក់ឲ្យដឹងបន្តថា ក្រោយពីត្រួតពិនិត្យឃើញថា ផលិតផលខាងលើនេះ មានការប្រែប្រួល បរិមាណ គុណភាពដើមមានសភាពធុំក្លិនស្អុយ មិនអាចរក្សាទុកបានយូរ មន្រ្តីជំនាញក៏ សម្រេចធ្វើការ យកសាច់ជ្រូចទាំង៦កេះ នេះទៅដុតកម្ទេចចោល នៅដីវាល ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ២និង៣០នាទីរសៀលនា ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *