មេខ្យល់ម្នាក់និង ពលករខ្មែរ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណះបម្រុង ឆ្លងដែន ចូលប្រទេសថៃ

(ខេត្តបាត់ដំបង)៖ មុខសញ្ញា មេខ្យល់នាំ មនុស្ស ឆ្លងដែន១នាក់ ក្នុងចំណោម បក្ខពួក៣នាក់ ត្រូវបាន កម្លាំង សមត្ថកិច្ច ឈរជើងតាមព្រំដែនឃាត់ខ្លួន នៅក្បែ អូរព្រំដែន កម្ពុជា ថៃ មានពលករ ខ្មែរចំនួន ២ នាក់ ផងដែរ ដែល ពួកគេ បម្រុង ធ្វើ សកម្មភាព ឆ្លងដែន ចូលទៅ ប្រទេស ថៃ ដោយ គ្មាន ច្បាប់ អនុញ្ញាត ។

ការ ឃាត់ខ្លួន នេះ បានធ្វើ ឡើង នា ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ វេលា ម៉ោង ៥ និង ១៥ នាទី ព្រឹក នៅ ចំចំណុក្រោយជំនោជាយដែនជាប់មាត់ អូរ ព្រំដែន កម្ពុជា – ថៃ ស្ថិតក្នុង ភូមិ គីឡូ ១៣ ឃុំ សន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ដោយ កម្លាំង វរ សេនា តូច នគរបាល ការពារ ព្រំដែន គោក លេខ ៨១៧ កម្លាំង វរលេខ ០១ និង កម្លាំង វរសេនា តូច លេខ ៥៣៣សហការជាមួយ អធិការដ្ឋាន នគរបាល ស្រុក សំពៅ លូន ។ក្រោយ ការសាកសួរ និង ស្រាវជ្រាវ គឺ ករណីការ នាំ យកមនុស្សចេញ ដោយ មិន ស្របច្បាប់ សម្រាប់ នាំ ឆ្លងដែន ( ចូលទៅក្នុង ប្រទេស ថៃ ) នេះ បង្កឡើង ដោយ ជនសង្ស័យ ជា មេខ្យល់ ចំនួន ៣ នាក់ ១. ឈ្មោះ អូន ចេ វ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មាន ទីលំនៅ ភូមិ គីឡូ ១៣ ឃុំ សន្តិភាព ស្រុក សំពៅ លូន ( ឃាត់ខ្លួន បាន ) ២. ឈ្មោះ ញ៉ា ញ់ ភេទ ប្រុស អាយុ ប្រហែល ៥៥ ឆ្នាំ មាន ទីលំនៅ ភូមិ គីឡូ ១៣ ឃុំ សន្តិភាព ស្រុក សំពៅ លូន ( រត់គេចខ្លួន ) និង ៣. ឈ្មោះ ពៅ ភេទ ស្រី អាយុ ប្រហែល ៣៥ ឆ្នាំ ( ស្នាក់នៅ ធ្វើការ ក្នុងប្រទេស ថៃ ) បានធ្វើ សកម្មភាព ទាក់ទង គ្នា លួច នាំ ពលករ ចំនួន ២ នាក់ រួមមាន ១. ឈ្មោះ សំ ចាន់ រ៉ា ភេទ ប្រុស អាយុ ២៥ ឆ្នាំ មាន ទីលំនៅ ភូមិ អន្លង់ ចារ ឃុំ ព្រះស្ដេច ស្រុក ពាម ជរ ខេត្តព្រៃវែង ។

២. ឈ្មោះ ភឿ ក ពិសិដ្ឋ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មាន ទីលំនៅ ភូមិ ជ្រួល ឃុំ កន្សោម អក កំពង់ត្របែក ខេត្តព្រៃវែង ដោយ យកប្រាក់ ថ្លៃ ធ្វើដំណើរ ពី ពលករ ក្នុង ម្នាក់ ៦.០០០ បាត។

ក្នុងកិច្ចប្រតិបត្តិការ នេះ កម្លាំង សមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ជា មេខ្យល់ ចំនួនម្នាក់ ខាងលើ បញ្ជូនទៅ អធិការដ្ឋាន នគរបាល ស្រុក សំពៅ លូន ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់ ចំពោះ ពលករ ទាំង ២ នាក់ កម្លាំង សមត្ថកិច្ច បាន ធ្វើការ អប់រំ ណែនាំ និង ចុះកិច្ចសន្យា ព្រមទាំង អោយ វិលត្រឡប់ ទៅ មូលដ្ឋាន វិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *