សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បាននាំយកអំណោយ មនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១១៨គ្រួសារ រស់នៅក្នុងស្រុក បន្ទាយមាស

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរ ដោយ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈ កម្មាធិការសាខា លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការ ចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពល រដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១១៨គ្រួសារ មកពីឃុំទាំង១៥ នៃស្រុកបន្ទាយមាស ពិធីនេះរៀបចំធ្វើ ឡើងនៅក្នុង បរិវេណវត្តសំរោង ស្ថិតនៅក្នុងភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវ ប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត  ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្តមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមអនុវត្តវិធី កាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ (Covid-19)  ដូចខាងក្រោម ៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យ បានញឹកញាប់  ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមាន មនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំង ទប់ស្កាត់ជំងឺកូវីដ-១៩ )។

ចំពោះអំណោយដែល ផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង  ទឹកត្រី១យួរ មី១កេស ម៉ាសក្រណាត់បោក ទឹកប្រើបានចំនួន១០ និងថវិកាមួយ ចំនួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *