វត្តចំនួន១១ នៅស្រុកកោះញែក ទទួលបានទេយ្យវត្ថុ និងបច្ច័យ ពីកាកបាទ ក្រហមកម្ពុជា ខេត្តមណ្ឌលគិរី សម្រាប់ផ្គត់ផ្គង់ ដល់ព្រះសង្ឃ ខណៈពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានផ្អាក ដើម្បីទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩

(ខេត្តមណ្ឌលគិរី) ៖ ក្រោមការគិតគូរយ៉ាង យកចិត្តទុកដាក់ដ៏ ខ្ពង់ខ្ពស់ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ដឹកនាំដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈ កម្មាធិការសាខា និងសហការី សហការជាមួយ អាជ្ញាធរស្រុក ឃុំ បាននាំយក ទេយ្យទានជា គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ នៅវត្តចំនួន១១ ក្នុងស្រុកកោះញែក ដែលកម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តរតនមណ្ឌលរង្សី  ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំ ផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈ កម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិត គូរយកចិត្តទុក ដាក់ចំពោះប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ។

លោកអភិបាលរងខេត្ត បានទូលបន្ថែមថា ពិធីបុណ្យកាន់ បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាពិធីដ៏ធំមួយ នៅក្នុងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋនិង មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់តែងតែចូលរួម ប្រារព្ធជារៀងរាល់ឆ្នាំ ។  តែដោយឡែកនៅឆ្នាំនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ និងការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ រាជរដ្ឋាភិបាលបានផ្អាក ការរៀបចំពិធីបុណ្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ  ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺ កូវីដ-១៩ នៅក្នុងកំឡុងពេល ពិធីបុណ្យនេះ។

លោកអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរ ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ សូមចូលរួមអនុវត្ត សេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ស្ដីពីការផ្អាកការរៀប ចំពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងសូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាលក៏ដូចជារដ្ឋបាលខេត្ត- ស្រុក ដើម្បីកាត់បន្ថយ ការឆ្លងជំងឺកូវីដ-១៩។

ម្យ៉ាងទៀតដើម្បីដោះ ស្រាយការខ្វះខាត នៅតាមទីវត្តអារាម សាខាកាកបាទក្រហម ខេត្តមណ្ឌលគិរី  បាននាំយកទេយ្យ វត្ថុនិងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន ១១ ក្នុងស្រុកកោះញែក ក្នុង១វត្តៗទទួលបាន អង្ករ ១០០គីឡូក្រាម មី ៩កេះ ត្រីខ ៩០កំប៉ុង ទឹកសុទ្ឋវីតាល់ ៥កេស ទឹកផ្លែឈើ៥កេស ថវិកា ៤៥០.០០០រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *