ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចែកស្បៀងជូន ពលរដ្ឋជិត៦០០គ្រួសារ ដែលមានជីវភាពខ្វះខាត និងខកខានរកស៊ី ទទួលទានក្នុងអំឡុង ពេលភ្លៀងធ្លាក់ជាប់ៗគ្នា

(ខេត្តពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ជិត៦០០គ្រួសារ មកពីបណ្តាស្រុក ក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់  ដែលខ្លះមាន ជីវភាពខ្វះខាត និងខ្លះទៀតមានមុខ របរមិនពិតប្រាកដ ខកខានរកស៊ី ទទួលទាន ក្នុងអំឡុងពេល ភ្លៀងធ្លាក់ជោគ ជាំជាប់ៗគ្នា, នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានមកទទួល ស្បៀងដោយផ្ទាល់ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ ដែលជាមហាមេ គ្រួសារប្រជាពលរដ្ឋ ទូទាំងខេត្ត ដើម្បីដោះស្រាយភ្លាមៗ និងទាន់ពេលវេលា ក្នុងការចូលរួមចំណែក ក៏ដូចជាចែករំលែក នូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខ រួមទុក្ខជាមួយ គ្នាកន្លងមក។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳ ពុកម្តាយគេ បើប្រជាពលរដ្ឋមាន ទុក្ខលំបាកដោះ ស្រាយមិនបាន ហើយរត់មកពឹងពាក់ហើយ ឯកឧត្តមមិនដែល ធ្វើព្រងើយនោះទេ ជាក់ស្តែងនា ថ្ងៃនេះប្រជាពលរដ្ឋ  ចំនួន៥៨៦គ្រួសារ ខាងលើនេះ គឺក្នុងមួយគ្រួសារ ទទួលបាន អង្ករ១០គីឡូក្រាម និងត្រីខ៥កំប៉ុងស្មើៗគ្នា។

ឯកឧត្តមបាន គូសបញ្ជាក់ថា ការដោះស្រាយ ជាបឋមនេះ មិនអាចឱ្យបងប្អូន យកទៅទទួលទានបាន ច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយ បានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់ សូមឱ្យបងប្អូនរក ទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។

ម្យ៉ាងវិញទៀតត្រូវចេះ រួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នា ជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួរសារ របស់ឯកឧត្តម និងលោកជំទាវផងដែរ។

ឯកឧត្តមបានលើក ឡើងទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យ ដូច្នេះបងប្អូនត្រូវ ចូលរួមការពារ ថែរក្សាតម្លៃ នៃសុខសន្តិភាព ឱ្យបានស្ថិត ស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវ ឧត្តមប្រយោជន៍ និងការអភិវឌ្ឍឱ្យកាន់ តែរីកចម្រើនថែមទៀត។

ឯកឧត្តមបានថ្លែងទៀតថា កន្លងមកនេះ បងប្អូនពុកម៉ែរបស់យើង ពិតជាទទួលបា នវ៉ាក់សាំងកូវីដ១៩ គ្រប់ៗគ្នាហើយ  ចំពោះវ៉ាក់សាំង នេះទៀតសោធ គឺជាការគិតគូរ និងយកចិត្តទុក ដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបាន ខិតខំគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ជូន ប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយមិនគិតថ្លៃ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានអំពាវនាវ ដល់ពុកម៉ែប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ដោយត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ បាញ់អាល់កុល ឬជែលសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងមេរោគដ៏ កាចសាហាវនេះ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមបានចុះពិនិត្យ ដំណើរការសាងសង់ សាលប្រជុំធំថ្មី សាលាខេត្ត «សាលប្រជុំ មករតកតេជោ» និងរៀបចំតម្លើងរូប ចម្លាក់រចនាបថ ខ្មែរនៅទីនោះ ព្រមទាំងបន្តជួប ដោះស្រាយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរមួយចំនួន ជូនបងប្អូនពុកម៉ែ ប្រជាពលរដ្ឋ នៅវេទិកាដោះ ស្រាយក្តីក្នុងសាលា ខេត្តពោធិ៍សាត់ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *