ពិធីប្រកាស ចូលកាន់មុខតំណែ ងនាយករដ្ឋបាល ស្រុកអង្គស្នួល ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែង នាយករដ្ឋបាល ស្រុកអង្គស្នួល នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ  ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល   បានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់ មន្ត្រីរាជការមុខងារ សាធារណៈ  ហើយវាក៏ជាការ ឆ្លើយតបទៅនឹង កំណែទម្រង់កាន់ តែស៊ីជម្រៅរបស់រាជ រដ្ឋាភិបាលអាណត្តិទី៦ នៃ នីតិកាលរដ្ឋសភា និងសំដៅបំពេញក្នុង រចនាសម្ព័ន្ធរដ្ឋបាលស្រុក ឲ្យកាន់តែរីកចម្រើន ថែមទៀតផងដែរ។

ឯកឧត្តមអភិបាល រងខេត្តបាន ថ្លែងនូវការកោតសរសើរ ចំពោះគុណបំណាច់ស្នា ដៃ ដែលអាជ្ញាធរស្រុកអង្គ ស្នួលគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែក ក្នុងការដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ ធ្វើឲ្យរដ្ឋបាលស្រុកអង្គស្នួល ទាំងមូលសម្រេច បានសមិទ្ធផលជា ផ្លែផ្កា ជាបន្តបន្ទាប់ កន្លងមកនេះ។

ទន្ទឹមនឹងការអបអរសាទរ ចំពោះលោកនាយក រដ្ឋបាលសាលាស្រុក ដែលទើបទទួល បានការតែងតាំងថ្មី ឯកឧត្តម នូវ ប៉េង ច័ន្ទតារា បានផ្តាំផ្ញើរ ដល់ នាយករដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការ ព្រមទាំងធ្វើជា សេនាធិការដ៏ល្អដល់ លោកអភិបាលស្រុក ខិតខំបំពេញតួនាទី និងភារកិច្ចខ្លួន ឲ្យបានល្អ ដើម្បីរួម ចំណែកជាមួយ រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោល នយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឲ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់បន្ថែមទៀត។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកដល់ អភិបាលស្រុក ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកអង្គស្នួលទាំងមូល ត្រូវយកចិត្តទុកដាក់ ខ្ពស់ក្នុងការគ្រប់គ្រង ប្រយុទ្ធទប់ស្កាត់ ឲ្យបាននូវការឆ្លង រីករាលដាលនៃ ជំងឺកូវីដ -១៩ ពិសេសប្រភេទ Ddta ថ្មី ដោយដាក់ ចេញវិធានការឆ្លើយ តបជាបន្ទាន់ក្នុងការ កំណត់មុខសញ្ញ និងការស្វែងរកអត្ត សញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបាន ច្បាស់លាស់តាម នីតិវិធីស្តង់ដារ។ ចំ

ពោះការកំណត់ ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចដាក់ព្យាបាលតាមផ្ទះ និងបន្តការផ្សព្វផ្សាយ ណែនាំដល់ប្រជា ពលរដ្ឋឱ្យបន្តចូល រួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត តាមគោលការណ៍ ណែនាំរបស់ក្រ សួងសុខាភិបាល និង ប្រសាសន៍ដឹកនាំដ៏ ខ្ពង់ខ្ពស់ប្រកបដោយ គតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង ៣កុំ ដែលជាយ័ន្តដ៏ស័ក្ដិសិទ្ធ និងបន្តយកចិត្តទុដាក់ ព្យាបាលអ្នក ជំងឺកូវីដ-១៩ នៅមណ្ឌល ព្យាបាល និង នៅផ្ទះ។

សូមបញ្ជាក់ថា ដោយពិនិត្យទៅ លើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាព ការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើ ទៅក្រសួង ដើម្បីស្នើសុំប្រគល់ ភារកិច្ចជូនលោក ស៊ិន សុវី ពីប្រធានការិយា ល័យគ្រប់គ្រងធន ធានមនុស្សសាលា ស្រុកអង្គស្នួល ឲ្យចូលកាន់តំណែង ជានាយករដ្ឋបាល សាលាស្រុកអង្គស្នួល ជំនួសលោក ឆៃ បូណា ដែលត្រូវផ្លាស់ប្ដូរ ភារកិច្ចទៅខេត្តថ្មី តាមរយៈ ប្រកាសលេខ ២៣៨៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *