អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំ មន្ត្រីរាជការក្រោមឱវាទ នាំយកនូវទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃ នៅវត្តព្រះឥន្ទ សាមគ្គីធម៍

(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ បានយកទេយ្យវត្ថុ រួមមាន៖ អង្ករ ២តោន ទឹកសុទ្ធ ២០កេស ភេសជ្ជៈ ២០កេស មី ២០ កេស ត្រីខ ៣០យួរ ម៉ាស់ ១ កេសធំ និង ថវិការ ចំនួន ៨ លានរៀល មកប្រគេន ព្រះសម្តេច ព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយក រងគណៈធម្មយុត្តិកនិកាយ  នៃព្រះរាជាណា ចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិ កនិកាយ និងជាព្រះចៅ អធិការវត្តព្រះឥន្ទ សាមគ្គីធម៌ និងព្រះថេរានុថេរៈ គ្រប់ព្រះអង្គគង់ចាំព្រះវស្សា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ  អភិបាលខេត្តកណ្ដាល បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលពិនិត្យឃើញ មានការជួបប្រជុំ និងប្រមូល ផ្គុំមនុស្សជាច្រើននៅ តាមបណ្តាវត្ត ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានា បានការអនុវត្តត្រឹម ត្រូវតាមវិធានការ សុវត្ថិភាពផ្នែកសុខា ភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺ កូវីដ-១៩ ដែល អាចធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា បឈមនឹងហានិភ័យ ខ្ពស់នៃការឆ្លងរាល ដាលទ្រង់ទ្រាយ ធំនៅទូទាំង ប្រទេសនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមាន កម្រិតនៃការ ឆ្លងរាលដាល ឆាប់រហ័ស។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ដើម្បីធានាការ ពារអាយុជីវិត និងសុខមាលភាព របស់ប្រជាជន រាជរដ្ឋភិបាលបាន សម្រេចផ្អាកការរៀប ចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ  ហើយគណៈអភិបាលខេត្ត ត្រូវធ្វើការសម្រប សម្រួលជាមួយយន្ត ការដែលមានការ ពាក់ព័ន្ធទាំងអស់  ដើម្បីធានាដល់ការ នាំយកចង្ហាន់ និងទេយ្យវត្ថុនានា ប្រគេនដល់ព្រះ សង្ឃនៅតាម បណ្តាលវត្តអារាម នានាផងដែរ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ដែលធំជាងគេ នៅក្នុងចំណោម ពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *