ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អញ្ជើញចុះកាយ បើកមុខទឹកក្នុង ស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយ មានជ័យ អមដំណើរដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត លោក រត្ន័ ដាសុីណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីបច្ចេកទេស កងកម្លាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ និងដឹកនាំអនុវត្តន៍ ផ្ទាល់ដោយបាន ប្រើប្រាស់គ្រឿងចក្រ អេស្កាចំនួន ៤គ្រឿង ដើម្បីកាយបើកមុខទឹក និងផ្តាច់ផ្លូវស្ទះមុខទឹក ចំនួន ៦ទីតាំង នៅភូមិអូរធំ ឃុំបន្ទាយនាង និង ផ្លូវក្រោយវិទ្យាល័យមង្គលបូរី ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដើម្បីបើករំដោះមុខទឹក ពន្លឿនល្បឿនទឹកចុះទៅផ្នែកខាងក្រោម នៃស្រុកមង្គលបូរី បន្តទៅទន្លេសាប។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានលើកថា ស្ថានភាពទឹកជំនន់នៅ ខេត្តបន្ទាយមានជ័យ លើ៩ក្រុង/ស្រុក មានសភាពធូរស្រាល នៅមានបញ្ហា តិចតូចតែ២ក្រុង/ស្រុកគឺ ស្រុកមង្គលបូរី និង ក្រុងសិរីសោភ័ណ ដែលជាទឹកស្រុង មកពីផ្នែកខាងលើ មកចាលតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ស្រុក/ក្រុងទាំង២នេះ បង្ករឲ្យជន់លិចក្រោម ផ្ទះសម្បែងបងប្អូន ខ្លះត្រូវជម្លៀសទៅកាន់ទី ទួលសុវត្ថិភាព។

ក្នុងនាមអាជ្ញាធរខេត្ត បានសហការគ្រប់ភាគី កងកម្លាំងមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយតបដោះស្រាយភ្លាម ដូចថ្ងៃនេះ យើងបានប្រើប្រាស់ គ្រឿងចក្របន្ទាន់ កាយបើកមុខទឹក តាមប្រឡាយ អូរ និងផ្លូវជាដើម សំដៅធ្វើយ៉ាងណា បើកឲ្យទឹកហូរចុះទៅផ្នែក ខាងក្រោមឲ្យបានលឿន ដូចដែរអាចធ្វើទៅបាន បញ្ជៀសការជន់ លិចភូមិឋាន ផ្ទះប្រជាពលរដ្ឋ ។ទន្ទឹមនឹងនោះយើងនឹង ធ្វើការរៀបចំបិទ ដាក់លូ ធ្វើស្ពានឡើង វិញឲ្យបានធំ ទូលាយ តាមបច្ចេកទេស។

ឯកឧត្តម អភិបាលខេត្ត អំពាវនាវដល់ ប្រជាពលរដ្ឋមាន ការយោគយល់ ចូលរួមសហការ ជាមួយអាជ្ញាធរដែនដី គ្រប់ថ្នាក់ដើម្បីរួមគ្នា ដោះស្រាយបញ្ហាគ្រោះ ទឹកជំនន់នេះឲ្យ បានជោគជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *