អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំជា មួយអនុប្រធានអនុគណៈ កម្មការគ្រប់គ្រងច្រក ទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ដើម្បីពិនិត្យ និងពិភាក្សាលើការងារ គ្រប់គ្រងការធ្វើ ចត្តាឡីស័ក និងមណ្ឌល ចត្តាឡីស័កនៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈ កម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញជួប ប្រជុំជាមួយឯកឧត្ដម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាន អនុគណៈកម្មការគ្រប់គ្រង ច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក តំណាងឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអនុគណៈ កម្មការគ្រប់គ្រង ច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ដើម្បីពិនិត្យ និងពិភាក្សាលើ ការងារគ្រប់គ្រង ការធ្វើចត្តាឡីស័ក និងមណ្ឌលចត្តាឡីស័ក នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួមពី គណៈប្រតិភូអនុគណៈ កម្មការគ្រប់គ្រងច្រក ទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាល សាលាខេត្ត តំណាងកងកម្លាំង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រធាន ទីស្នាក់ការច្រក ទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ព្រមទាំងមន្ត្រី ពាក់ព័ន្ធមួយចំនួន។

មានប្រសាសន៍ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងថ្លែងនូវការ អរគុណចំពោះ វត្តមានឯកឧត្ដម សរ សុវណ្ណ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញ ចុះមកបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ ពីស្ថានភាព និងការងារគ្រប់គ្រង មណ្ឌលចត្តាឡីស័ក នៅក្នុងភូមិសាស្ត្រ ខេត្ដស្វាយរៀង នាពេលនេះ ជាពិសេសនៅក្នុងក្របខ័ណ្ឌ នៃក្រុមការងារកន្លង មកបានជួយសម្របសម្រួល និងគាំទ្រលើផ្នែក បច្ចេកទេសដល់ការ អនុវត្តការងារគ្រប់គ្រង អ្នកធ្វើចត្តាឡីស័ក និងមណ្ឌលចត្តាឡីស័ក ក្នុងខេត្តស្វាយរៀង ដែលជាកិច្ចការស្នូល ដ៏សំខាន់នៅក្នុងកា ររួមចំណែកដល់ការងារ បង្ការទប់ស្កាត់ការ ឆ្លងរាលដាលជំងឺ កូវីដ-១៩ទាំងនៅក្នុងសហគមន៍ និងការនាំចូល ជំងឺពីក្រៅប្រទេស។

ឯកឧត្តមអភិបាល ខេត្តក៏បានជម្រាបជូន អំពីសភាពការណ៍នៃ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងការគ្រប់គ្រង មណ្ឌលចត្តាឡីស័ក នៅក្នុងខេត្តស្វាយរៀង រួមនិងបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរមួយ ចំនួនទៀតជូនដល់ អនុប្រធានអនុគណៈ កម្មការគ្រប់គ្រង ច្រកទ្វារចេញ-ចូល ប្រទេសផងដែរ។

ឯកឧត្ដម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាន អនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារ ចេញ-ចូលប្រទេស បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ របស់ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារស្រាវ ជ្រាវពាក់ព័ន្ធទាំងអស់ ដែលបានរួម សហការគ្នាក្នុងការ ចូលរួមទប់ស្កាត់ បាននូវការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើគិត មកដល់បច្ចុប្បន្ន នេះនៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *