ឯកឧត្ដម ប៉ែន កុសល្យ ចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្ដា ទំនប់បង្ហៀផ្សេងៗ និងចុះអុចធូបសុំ សេចក្ដីសុខចម្រើន នៅបឹងតាហាំ  ស្ថិតក្នុងតំបន់ ប្រវត្តិសាស្ត្ររំចង់ ត្រៀមរៀបចំស្ដាពើក ដែលផ្ទៃបឹង មានទំហំជាង២០ ហិកតា

(ខេត្តឧត្ដរមានជ័យ)៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ គណៈអភិបាលខេត្ត ឧត្ដរមានជ័យ ដឹកនាំក្រុមការងារចុះ ពិនិត្យស្ថានភាពទឹក នៅទំនប់បង្ហៀរខ្ទុំឬ ទំនប់លោក ទំនប់បង្ហៀត្រពាំងវែង ទំនប់ទឹករលួសធំ ដែលមានទីតាំង ស្ថិតនៅក្រុងសំរោង និងបឹងតាហាំ ស្ថិតក្នុងតំបន់ ប្រវត្តិសាស្ត្ររំចង់ ព្រមទាំងទីតាំងមួយ ចំនួនទៀតស្ថិតនៅក្នុង ស្រុកបន្ទាយអំពិល  ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសចុះពិនិត្យ ស្ថានភាពទឹកនោះដែរ ឯកឧត្ដមអភិបាលខេត្ត ចុះអុចធូបសុំសេចក្ដី សុខចម្រើន  នៅបឹងតាហាំ ស្ថិតក្នុងតំបន់ ប្រវត្តិសាស្ត្ររំចង់ ដោយរដ្ឋបាលខេត្ត និងត្រៀមរៀបចំចុះ ស្ដាពើកពេញពី ក្នុងបឹងតាហាំ ដែលមានទំហំផ្ទៃ ដីជាង២០ ហិកតា។

គម្រោងស្ដាពើកនេះដែរគឺ ដើម្បីរក្សាបរិមាណ និងគុណភាពទឹក និងបាន ទទួលការជួយ ឧបត្ថម្ភជំនួយពី “កិច្ចសហប្រតិ បត្តិការណ៍អាល្លឺម៉ង់ (GIZ) តាមរយៈ រដ្ឋបាលខេត្ត ឧត្តរមានជ័យ ជាពិសេសដោយ មានការយកចិត្តទុកដាក់ និងជួយគាំទ្រពី ឯកឧត្តម អភិបាលខេត្ត ក្នុងកម្មវិធី អភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានដំណាក់ កាលទី៤ របស់ខេត្ត លើគម្រោង “ស្តារជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ មាតុភូមិនិវត្តន៍ពី ប្រទេសថៃដែល រងផលប៉ះពាល់ដោយ សារវិបត្តិកូវីដ-១៩”៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *