ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមចុះ ពិនិត្យការដ្ឋានស្ថាបនា ផ្លូវសម្តេចសង្ឃ រាជទេពវង្ស តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្តេច សង្ឃរាជទេពវង្ស ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានស្ថាបនា ផ្លូវសម្តេចសង្ឃ រាជទេពវង្ស តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្តេច សង្ឃរាជទេពវង្ស ឆ្ពោះទៅកាន់រង្វង់ មូលស្រុកស្ទឹងហាវ និងពីរង្វង់មូល ស្រុកស្ទឹងហាវ ឆ្ពោះមកកាន់វិថីផែ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំ ដល់ក្រុមហ៊ុនទទួល ការសាងសង់ត្រូវយកចិត្ត ទុកដាក់ជួសជុលផ្លូវជាប្រចាំ ដោយដាក់គ្រឿង ចក្រឈូសឆាយផ្លូវឱ្យ បានរាបស្មើល្អ ដើម្បីសម្រួលការ ធ្វើចរាចរណ៍របស់ បងប្អូនប្រជាពលរដ្ឋ។

បន្ទាប់មកគណៈប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យផ្លូវលេខ៨០០ និងពិនិត្យសកម្មភាព ការកាយស្តារអូរ  ប្រឡាយនៅចំនុចស្ពានអូរ១ និងអូរ២ រួចបន្តទៅអាង ច្រោះទឹកកខ្វក់ ១៦ហិកតា នៅចុងឆ្នេរអូរឈើទាល ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *