រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលបានរថយន្ត ០១គ្រឿងពីសាធារណរដ្ឋឆែក សម្រាប់ប្រមូល កាកសំណល់រាវ

(ខេត្តកំពង់ឆ្នាំង)៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលរថយន្ត ០១គ្រឿងពី សាធារណរដ្ឋឆែក សម្រាប់ប្រមូល កាកសំណល់រាវ សម្រាប់រដ្ឋបាលខេត្ត ផ្តល់ដល់មន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកំពង់ឆ្នាំង ដើម្បីបម្រើការដល់ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង។

ពិធីប្រគល់ទទួល ធ្វើនៅសាលា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ម៉ាទីន រ៉ាវ រ៉ា ឯកអគ្គរដ្ឋទូត នៃស្ថានទូត សាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការ អញ្ជើញចូលរួម ពីសំណាក់លោក បណ្ឌិត សួន សុភាព នាយកប្រតិបត្តិ អង្គការជីវិតថ្លៃថ្នូរ និងប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី តំណាងអង្គការ ជីវិតថ្លៃថ្នូរ មន្ត្រីសាលាខេត្ត ក្រុមប្រឹក្សាឃុំទាំង៩ក្នុង ស្រុកសាមគ្គីមានជ័យ។

លោកបណ្ឌិត សួន សុភាព នាយកប្រតិបត្តិ អង្គការជីវិតថ្លៃថ្នូរ បានបញ្ជាក់ថា កន្លងមកអង្គការ បានធ្វើសកម្មភាព នៅស្រុកគោលដៅ ចំនួន០២ គឺស្រុកសាមគ្គីមានជ័យ ០៥ ឃុំ និងស្រុកទឹកផុស ០៣ឃុំ ក្នុងខេត្តកំពង់ឆ្នាំង លើផ្នែកអនាម័យ និងទឹកស្អាត ហើយការផ្តល់រថយន្ត ពេលនេះគឺសម្រាប់ បូមកាកសំណល់រាវ ដើម្បីកែឆ្នៃធ្វើជាជីសម្រាប់ ដាក់ផលដំណាំរបស់ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

ឯកឧត្តម ម៉ាទីន រ៉ាវ រ៉ា ឯកអគ្គរាជទូត នៃស្ថានទូតសាធា រណៈរដ្ឋឆែក មានប្រសាសន៍ថាៈការអនុវត្តនូវ សកម្មភាពតូចៗជាច្រើន នៅខេត្តកំពង់ឆ្នាំង ក៏ដូចជាបណ្តាខេត្តផ្សេងៗ ទៀត ហើយកម្ពុជាគឺជា ប្រទេសដែលមាន កិច្ចសហការល្អតាំង ពីឆ្នាំ១៩៧០ មកម៉្លេះរហូតមក ដល់ឆ្នាំ២០១៨ ត្រូវបាន ជ្រើសរើសកម្ពុជា គឺជាប្រទេសមួយក្នុង ចំណោមប្រទេស ក្នុងតំបន់អាស៊ាន ក្នុងការជួយលើ វិស័យផ្សេងៗ ហើយក្នុងនោះវិស័យ គ្រប់គ្រងកាកសំណល់រាវ ក្នុងប្រទេសកម្ពុជា ហើយក៏ជាសកម្មភាព អាទិភាពមួយដែល ជ្រើសរើសជាទិស ដៅដើម្បីលើកកម្ពស់ វិស័យទឹកស្អាត និងអនាម័យក្នុង ប្រទេសកម្ពុជា ដែលបានផ្សារ ភ្ជាប់ទៅនឹង វិស័យផ្សេងៗជា ច្រើនក្នុងនោះមានវិស័យ សុខាភិបាលនិងមានវិស័យ ទ្រទ្រង់ជាច្រើន និងនៅតែបន្តកិច្ច សហប្រតិបត្តិការ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ បានសម្តែងនូវអំណរគុណ អង្គការជីវិតថ្លៃថ្នូរ ដែលបានគិតគូយក ចិត្តទុកដាក់ រៀបចំនូវគម្រោងមួយនេះ ដែលកាន់តែធ្វើឱ្យ ប្រសើរឡើងថែមទៀត រៀបចំទុកដាក់ និង កែច្នៃ កាកសំណល់ ទាំងនេះឱ្យមានប្រយោជន៍ សម្រាប់ជីវិតប្រចាំថ្ងៃ។

ពិសេសគឺការបណ្តុះ គំនិតដល់ប្រជាពលរដ្ឋ ឱ្យចេះទុកដាក់កាក សំណល់រាវនិងលាមក បានត្រឹមត្រូវ ដើម្បី សុខមាលភាពក្នុង សង្គមគ្រួសារ ក៍ដូចជានៅក្នុងមូល ដ្ឋានផ្ទាល់ផងដែរ។

ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធ រដែនដីតាមរយៈនៃការអនុវត្ត គម្រោងនេះត្រូវបង្កើនកិច្ច សហប្រតិបត្តិ ការឱ្យបានជិតស្និទ ជាមួយនិងអង្គការ ជីវិតថ្លៃថ្នូ ដើម្បីឱ្យគម្រោងមួយ នេះដំណើរការទៅបាន យ៉ាងរលូន និងមានប្រសិទ្ធភាព ឆ្លើយតបតាមផែនការ នៃការអនុវត្តគម្រោង ដោយជោគជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *