ថៃចាប់ផ្តើមពិន័យ ៨០០ បាត លើជនជាតិថៃ ណាដែលលបឆ្លងដែន ចេញ-ចូល ដោយខុសច្បាប់

(ប្រទេសថៃ)៖ មួយរយ:ចុងក្រោយនេះ គេសង្គេតឃើញថា យោធា និងតម្រួតថៃ ចាប់ផ្តើមរឹតបន្តឹង លើការលបឆ្លង ដែនរបស់ជនជាតិខ្លួន ទៅធ្វើការនៅក្នុង ប្រទេសកម្ពុជា ដោយគ្មានច្បាប់ អនុញ្ញាត ទោះចេញ ឬ ចូល ក៏ដោយ។

ជាក់ស្តែងកាលពី ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ កម្លាំងប៉ូលិសកម្ពុជា បានឃាត់ខ្លួនជនជាតិថៃ មួយចំនួនដែលបម្រុង ឆ្លងដែនចូលទឹកដីថៃវិញ ក្រោយពីគេបានលប ចូលមកកម្ពុជាតាម ច្រករបៀង ដើម្បីមកធ្វើការនៅ ក្នុងកាសុីណូអនឡាញ នាក្រុងប៉ោយប៉ែត ឬនៅក្នុងភ្នាល់ល្បែង តាមអនឡាញ នាក្រុងភ្នំពេញដោយ ពួកគេគ្មាន ឯកសារអ្វីទាំងអស់ ភាគីកម្ពុជាក៏បាន នាំខ្លួនទៅប្រគល់អោយក្រុ មតម្រួតថៃដែល ឈរជើងនៅចំណុច ច្រកអន្តរជាតិខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តតាម វិធានសុខាភិបាល។

ក្រោយពីទទួលបាន ភាគីថៃបានធ្វើការ ពិន័យជាទឹកប្រាក់ ក្នុង១នាក់ ៨០០ បាត ព្រមទាំងបាន បញ្ជូនទៅកាន់មណ្ឌល ធ្វើចត្តាឡីស័ករយ:ពេល ១៤ ថ្ងៃផងដែរ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល  ដើម្បីទប់ស្កាត់ការ រីករាលដាល នូវជំងឺកូវីដ-១៩ ។

ភាគីថៃនៅក្នុងខេត្តស្រះកែវ បានបញ្ចេញតួលេខ យ៉ាងច្បាស់អំពីចំនួនជន ជាតិរបស់ខ្លួនដែល បានលបឆ្លងដែន ចេញទៅធ្វើការនៅ ក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត ចាប់ពីដើមខែកញ្ញា រហូតមកទល់នឹងថ្ងៃទី ២៧ កញ្ញានេះ សរុបមានចំនួន ៣៧៩ នាក់ ដោយនេះគឺជាតួលេខ ដែលសមត្ថកិច្ច របស់ខ្លួនចាប់បាន និងភាគីកម្ពុជាប្រគល់អោយ ដោយឡែកសម្រាប់ អ្នកដែលលបឆ្លង ដែនតាមរយ: មេខ្យល់ ហើយសមត្ថកិច្ច មិនបានដឹង គឺអាចនៅមាន ច្រើនថែមទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *