ទាហានឈុតខ្មៅថៃ ចាប់ខ្លួនពលករខ្មែរ ១៤នាក់ ពេលដែលពួកគេបម្រុង ចូលទៅធ្វើការនៅ ខេត្តឆ:ឈើងសៅ និងខេត្តសមុទ្រប្រាកាន

(ប្រទេសថៃ)៖ ពលករខ្មែរចំនួន ១៤នាក់ ត្រូវបានក្រុមទាហាន ឈុតខ្មៅថៃ ក្នុងកងរយលេខ១២ ចាប់ខ្លួន ខណ:ដែលពួកគេលប ឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដី ថៃរកការងារធ្វើ នៅក្នុងខេត្តចំនួនពីរ នាទឹកដីថៃ។

ការឃាត់ខ្លួននេះបាន ធ្វើឡើងកាលពី ព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១រសៀល ត្រង់ចំណុចភូមិប៉ារ៉ៃម៉ៃ ក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

នៅមុនពេលឃាត់ខ្លួន គឺមានពលករ ខ្មែរចំនួន១៤ នាក់ បានលបឆ្លងព្រំដែន ចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់ តាមចម្ការអំពៅ ស្របពេលដែលកម្លាំង ទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បាន ស្ទាក់ចាប់ ក្នុងនោះប្រុស ៤នាក់ស្រី៥នាក់ ក្មេងប្រុស ៣នាក់និងក្មេងស្រី ២នាក់។

ក្រោយការចាប់ខ្លួន ពលករខ្មែរបាន សារភាពថា ពួកគេទាំងអស់គ្នា មានបំណងចូល ទៅរកការងារធ្វើ ជាកម្មករសំណង់ ដោយខ្លះចង់ទៅខេត្ត ឆ:ឈើងសៅ និងខ្លះទៀត ចង់ទៅធ្វើនៅខេត្ត សមុទ្រប្រាកាន ។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបាន ត្រួតពិនិត្យសុខភាព ពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាល នៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងបានបញ្ជូនទៅ អោយអធិការដ្ឋាន តម្រួត ស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *