ម្ចាស់រថយន្តជាច្រើន គ្រឿងនាំគ្នាមកចតតវ៉ា មុខស្នាក់ការគយ ច្រកអន្តរជាតិដូង បន្ធូរបន្ថយសេវា បង់ពន្ធ លើការដឹកជញ្ជូន

(ខេត្តបាត់ដំបង)៖ ក្រុមម្ចាស់រថយន្ត ដឹកទំទិញបន្លែផ្លែតាម រថយន្តស៉ាំយ៉ុងប្រមូលផ្តុំគ្នា ធ្វើការតវ៉ានៅមុខ ស្នាក់ការគយច្រកអន្តរជាតិដូង បន្ធូរបន្ថយសេវាបង់ ពន្ធលើការដឹកជញ្ជូន ករណីនេះបានផ្ទុះឡើង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកកំរៀង ខេត្តបាត់ដំបងន ខាងមុខស្នាក់ ការគយច្រកដូង។

ដើម្បីស្នើសុំឲ្យមន្ត្រី ការិយាល័យគយនិង រដ្ឋាករដូងបន្ធូរបន្ថយ សេវាបង់ពន្ធលើការដឹក ជញ្ជូននិងនាំ ចេញនូវទំនិញ បន្លែផ្លែឈើគ្រប់ប្រភេទ។

ក្នុងនោះពលរដ្ឋបាន លើកឡើងថា ចំពោះការបង់ពន្ធ ជូនរដ្ឋពួកគាត់មិន ជំទាស់ទេតែសុំឲ្យបង់ ក្នុងតម្លៃដូចលើកមុន ដែលក្នុង០១រថយន្ត សាំយ៉ុងបង់ត្រឹមតែ ៥០០០០រៀល ទៅ ៦០០០០ម៉ឺនរៀល  ប៉ុន្តែបច្ចុប្បន្ននេះ មន្ត្រីគយតម្រូវឲ្យ បង់ចាប់ពី១០០០០០រៀល ទៅ ២០០០០០រៀល តម្លើងបង់ពន្ធ ច្រើនធ្វើឲ្យពួកគាត់ មិនមានប្រាក់ចំណេញទេ ម៉្យាងទៀតកំពុងប៉ះពាល់ ដោយសារជំងឺ កូវីដ-១៩និង ដែលតាថ្មីផង។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានលើកឡើងថា ក្រុមអាជីវករដែល តវ៉ានេះភាគច្រើនជា អ្នកចម្ងាយក្រៅពី អ្នកខេត្តបាត់ដំបង ពួកគាត់បានប្រមូល ផ្តុំគ្នាតាំងពីអំឡុង ម៉ោង១១និង០០នាទី ព្រឹក ហើយមកទល់ ម៉ោង០១និង០០នាទី នៅមិនទាន់រំសាយ នៅឡើយទេដោយសារ ពួកគាត់មិនព្រមទទួល យកការសម្របសម្រួល ពីអាជ្ញាធរស្រុក។

ចំពោះមុខនេះនៅរសៀល ថ្ងៃដដែលលោកអភិបាល រងខេត្តបាត់ដំបង ទទួលបន្ទុក នឹងអញ្ជើញចូលខ្លួន ដើម្បីរកដំណោះស្រាយ សមស្របណាមួយឲ្យល្អ ទាំង០២ភាគី រវាងមន្ត្រី គយច្រកដូង និងក្រុមអាជីវករ ខាងលើ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *