ឈើជាច្រើនកំណាត់ ដែលជនមិនស្គាល់មុខ នាំឆ្លងដែនពីប្រទេសថៃ  ត្រូវបានក្រសោប

(ខេត្តបាត់ដំបង)៖ ឈើចម្រុះដែលមាន លាយទាំងគ្រញូង ផងនោះ សរុបប្រមាណជិត ៥០ ដុំ ត្រូវបានកម្លាំងចម្រុះ ចុះប្រមូលពីក្បែ ខ្សែបន្ទាត់ព្រំដែន យកមករក្សាទុក បន្ទាប់ពីការនាំឆ្លងដែន ខុសច្បាប់នេះ ទំនងជាបែកការណ៍ ទើបមិនអាចចាប់ បាននរណាម្នាក់។

ពាក់ព័ន្ធនិងបង្ក្រាប ការទប់ស្កាត់ ការនាំចេញឈើ ដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា នេះគឺបានធ្វើឡើង កាលពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ វេលាម៉ោង ៥ និង ៣០ នាទី ល្ងាច នៅចំណុចមាត់ អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រក្រុមទី១ ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ការចុះប្រតិបត្តិការនេះ គឺមានកម្លាំងអធិការ ដ្ឋាននគរបាល ស្រុកសំពៅលូន សហការជាមួយកម្លាំង នគរបាលវរ:ការពារ ព្រំដែនគោក ៨១៧ កម្លាំងផ្នែកសឹក រងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូចលេខ ៥៣៣  ប្រចាំការតាមមាត់អូរព្រំដែន ក្នុង ភូមិសាស្ត្រខាងលើ  បានធ្វើការទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរ នាំចេញឈើ ដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា ចំនួន១លើក នេះជាលើកទី១ហើយ ដែលកម្លាំងចម្រុះ ចាប់បានឈើឆ្លង ដែនខុសច្បាប់ ប៉ុន្តែ ក្នុងពេលចុះប្រតិបត្តិការ គឺមិនមានចាប់ បានជនល្មើសណាម្នាក់ឡើយ។

វត្ថុតាងដែលបន្សល់ នៅទីនោះគឺ ឈើប្រវែង ២ ម៉ែត្រ ចំនួន ៨ សន្លឹក ឈើក្តារ ចំនួន ៧ សន្លឹក ឈើដុំ  និង កំណាត់ឈើ ប្រវែង ១ ម៉ែត្រ ទៅ ២ ម៉ែត្រ ចំនួន ៣២ ដុំ ដោយទុកចោលក្នុង ព្រៃមាត់អូរព្រំដែន (ដីខ្មែរ)  ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលស្រុកសំពៅលូន យកមករក្សាទុកនៅ អធិការដ្ឋានជា បណ្តោះអាសន្ន។

លោក អធិការ ទឹម វិឆ័យ បានបញ្ជាក់ថា ការចុះប្រតិបត្តិការនេះ កម្លាំងរបស់លោកត្រឹម តែសហការតាម ការស្នើសុំពីកម្លាំង ជួរមុខតែប៉ុណ្ណោះ ដូច្នេះហើយទើបពេល ទៅដល់មិនឃើញមាន ជនល្មើសណាម្នាក់សោះ ក្រោយពេលដកហូត លោកក៏បានប្រគល់ បន្តទៅអោយ ការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីអនុវត្តបន្តតាមនីតិវិធី ។

តាមប្រភពក្រៅផ្លូវការ មួយបានបង្ហើបថា វាអាចជាការចែក លាភសក្ការ:មិនត្រូវគ្នា ទើបឈានដល់ការបែកធ្លាយ និងទុកឈើចោល អោយសមត្ថកិច្ចមក ប្រមូលតែម្តង ព្រោះតាំងពីដើមរៀងមក មិនដែលឮថា ចាប់បានបទល្មើសនាំ ឈើចូលមកកម្ពុជា ម្តងណានោះទេ គឺដោយរលូន និងស្ងប់ស្ងាត់ ជាទីបំផុត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *