ថៃចាប់ជនជាតិខ្មែរ ២ នាក់ ដែលលបចូល កាប់ឈើគ្រញូង ក្នុងឧទ្យានជាតិ ខេត្តស៊ីសាកេត

(ប្រទេសថៃ)៖ ជនជាតិខ្មែរចំនួន ២ នាក់ ត្រូវបានកម្លាំងអភិរក្សថៃ ចាប់ខ្លួនរួមជាមួយ នឹងវត្ថុតាងមួយចំនួនផងដែរ ខណ:ដែលពួកគេបាន លបឆ្លងដែនចូលទៅ ក្នុងទឹកដីថៃដោយគ្មាន ការអនុញ្ញាត ។

ការចាប់ខ្លួននេះបាន ធ្វើឡើងកាល ពីវេលាម៉ោង ១ រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ខាងលិចឈៀងខាងជើង ភូមិសនថន ក្នុងឃុំសៅថុងឆៃ ស្រុកកាន់ថនឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ដោយកម្លាំងអភិរក្ស ប្រចាំតំបន់នោះ។

ជនជាតិខ្មែរទាំង ពីរនាក់មានឈ្មោះ ព្រុំ ភេទប្រុស អាយុ ៤៤ ឆ្នាំ និងឈ្មោះ រ៉ាន់ ភេទប្រុស អាយុ ១៩ ឆ្នាំ ដោយឡែកវត្ថុតាង ដកហូតរួមមាន ឈើគ្រញូងចំនួន ៣ ដុំ ពិលសម្រាប់ពាក់ ក្បាលចំនួន ២ និងការ៉ុងកែច្នៃ ធ្វើជាសាក់កាដូ ស្ពាយខ្នងចំនួន១ ។

ក្រោយការឃាត់ ខ្លួនគឺនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ជនជាតិខ្មែរទាំងពីរនាក់ ត្រូវបានបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើ បឹងម្លូ ដើម្បីអនុវត្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *