ផ្ទុះមីនតោនលាន់ដូចរន្ទះ បង្កឲ្យអ្នកបើកគ្រឿង ចក្ររងរបួស ខណះកាយដីប៉ះ

(ខេត្តបាត់ដំបង)៖ មាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពី សំណាក់ ប្រជាពលរដ្ឋ ក្រោយពីបានលឺសម្លេង ផ្ទុះ គ្រាប់ មីនតោនលាន់ឡើងរញ្ជួយ ដី សមត្ថកិច្ចចុះទៅ កាន់ ទីតាំង កើតហេតុ ខណ : ដែល ដៃ អេ ស្កាកាយដី ត្រូវចំ គ្រាប់មីន នោះ ។

ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង៩ព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ត្រង់ចំណុចដី ចម្ការ របស់ឯកឧត្តម ប៉ុល សារឿន ក្នុងភូមិ អំ ពឹប ឃុំ មានជ័យ ស្រុក សំឡូត ខេត្តបាត់ដំបង ។

បើតាម ការអះអាង ពី ប្រភព នៅ ទី នោះបាន បញ្ជាក់ថា នៅ មុនពេល កើតហេតុ គឺមាន អេ ស្កា មួយគ្រឿង ដែល អ្នក បើ ក ឈ្មោះ ណ យ ប៊ុន ភេទ ប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ បាន បញ្ជា អេ ស្កា កាច់ ព្រៃចម្ការ និង កាយ ដី ក៏បាន ប៉ះ មីនតោនមួយ គ្រាប់ផ្ទុះ ឡើង ធ្វើអោយ កម្លាំង ខ្យល់ នៃ គ្រាប់មីន បាន បំបែក កញ្ចក់ អេះ ស្កា ខ្ទេចខ្ទី និង បង្ក ឲ្យ អ្នក បើករងរបួស ។

សមត្ថកិច្ច មូលដ្ឋាន បានអោយដឹងថា កន្លងមក ដី នៅក្នុង តំបន់ នេះ ធ្លាប់ ត្រូវបាន ប្រជាពលរដ្ឋធ្វើស្រែចម្ការ រាល់ ឆ្នាំ ហើយក៏ មិនដែល មាន បញ្ហា អ្វី ដែរ លុះ នៅ ថ្ងៃកើតហេតុ ក៏ ស្រាប់ តែមាន ករណីនេះ កើតឡើងដោយ សមត្ថកិច្ច បាន អះអាងថា វា អាច នៅ សេសសល់ ពី សម័យ សង្គ្រាម លុះ ត្រូវ ទឹកត្រូវ ភ្លៀង ទើប ធ្វើអោយ គ្រាប់ នេះ អណ្តែត ឡើង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *