ទីតាំងអតីតភោជនីយដ្ឋាន កូលាបស្ទឹងត្រែង ត្រូវបានអង្គភាព យោធភូមិភាគទី១ ប្ដឹងទាមទាមករក្សាទុក ជាសម្បត្តិរបស់ ក្រសួងការពារជាតិ!

(ខេត្តស្ទឹងត្រែង)៖ ករណីវិវាទរវាង យោធភូមិភាគទី១ ជាមួយនិងលោក ចេង ស្រៀង លើទីតាំង អតីតជាភោជនីយដ្ឋាន កូលាបស្ទឹងត្រែង ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានអូសបន្លាយពេល ជិត៣០ឆ្នាំហើយ។

ជុំវិញបញ្ហាវិវាទ ខាងលើ ត្រូវបានលោក ចេង ស្រៀង ឲ្យដឹងនៅថ្ងៃទី២៧ កញ្ញា២០២១នេះថា ទីតាំងដែលលោក បានរស់នៅអាស្រ័យ ផលនៅលើទីតាំផ្ទះ បាក់បែកនិងអតីតៈ ជាភោជនីយដ្ឋាន កូលាបស្ទឹងត្រែងនេះ កាលពីឆ្នាំ១៩៩៣ លោកបានជួលពី យោធភូមិភាគទី១ ក្នុងតម្លៃ១ឆ្នាំ១០០០ដុល្លាអាមេរិក ដើម្បីធ្វើអាជីវកម្ម បើកជាភោជនីយដ្ឋាន មានយីហោ កូលាបស្ទឹងត្រែង ហើយខាងយោធភូមិ ភាគទី១ ក្នុងអាណត្តិ ឯកឧត្តម ស៊ើយ កែវ និងអាណត្តិ ឯកឧត្តម ថាវ គង់ ជាមេបញ្ជាការយោធ ភូមិភាគទី១ បានជំពាក់ប្រាក់ ក្នុងការទទួលភ្ញៀវ របស់អង្គភាពចូល មកហូបចុកនៅក្នុង ភោជនីយដ្ឋានកូលាប ស្ទឹងត្រែង ជាង២ម៉ឺន ដុល្លាអាមេរិកក្នុង អំឡុងឆ្នាំ១៩៩៣ ក្រោយមកមិន មានប្រាក់សង មេបញ្ជាការយោធ ភូមិភាគទី១ ឯកឧត្ដម ថាវ គង់ ក៏បានប្រគល់ទីតាំង ខាងលើឲ្យលោកចេង ស្រៀងជាអ្នកគ្របគ្រង។

លោកបន្តថា ក្រោយមក ឯកឧត្តម ហួត ឈាងមេបញ្ជាការ យោធភូមិថ្មី បានមកកាន់តំណែង ជំនួស គឺលោកមិនបាន ទទួលស្គាល់បញ្ហាប្រាក់ ដែលលោកមេបញ្ជាការ ចាស់(ឯកឧត្តម ស៊ើយ កែវនិងឯកឧត្តមថាវ គង់) បានជំពាក់នោះទេ ។

លោក ចេង ស្រៀងបានបញ្ជាក់ថា មេបញ្ជាការយោធភូមិភាគទី១ បានបញ្ជាឲ្យ មេបញ្ជាការរង ម្នាក់បានមកចរចារជា មួយមកលោក ដើម្បីសូមចែក ដីពាក់កណ្ដាល បើមិនឲ្យទេ ខាងយោធភូមិភាគ ទី១និងដាក់ពាក្យប្ដឹងទៅ តុលាយកទាំងអស់។

លោក សយ ហេង មេភូមិរាជានុកូល បានឲ្យដឹងថា លោក ចេង ស្រៀង ពិតជាបានរស់ នៅអាស្រ័យ ផលនៅលើទីតាំង នេះពិតប្រាកដមែន ពីព្រោះលោកបានធ្វើ ជាមេភូមិនៅតំបន់ នេះជាង២០ឆ្នាំហើយ គឺលោកដឹងច្បាស់ ទីតាំងនេះពីមុន លោកចេង ស្រៀង បានបើកភោជនីយដ្ឋាន កូលាបស្ទឹងត្រែង ប៉ុន្ដែរឿងផ្ទៃក្នុងរបស់ យោធភូមិភាគទី១ វិវាទជាមួយលោក ចេង ស្រៀង លោកមិនបានដឹង ស៊ីជម្រៅទេ។

នាយសេនាធិការ យោធភូមិភាគទី១លោក ឧត្តមសេនីយ៏ទោ លី សុរារិទ្ធ បានឲ្យដឹងដែរថា រឿងដីដែលចេង ស្រៀង រស់នៅបច្ចុប្បន្ន គឺជាដីស្របច្បាប់របស់ ក្រសួងការពារជាតិ មានសាក្សីដែលដឹង មានរាប់ពាន់អ្នក ហើយករណីនេះបាន កើតឡើងតាំងពីឆ្នាំ១៩៩៣មកម្លេះ ឯកឧត្តបញ្ជាក់ថា ដីនេះជាដីរបស់រដ្ឋ ជាដី របស់ក្រសួងការពារជាតិ មិនមែនរបស់បុគ្គលឬ ឯកជនណាមួយអាច យកធ្វើកម្មសិទ្ធបានទេ ហើយយោធភូមិភាគទី១ គ្រាន់តែជាអ្នកចាំដីឲ្យ ក្រសួងការពារជាតិ តែប៉ុណ្ណោះ ដូចនេះប្រព័ន្ធតុលាការ កំពូលបានសម្រេច សាដីកាកាត់ក្ដីឲ្យ យោធភូមិភាគទី១ឈ្នះ ពិតជាត្រឹមត្រូវហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *