ទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរពី ប្រទេសថៃចាប់ផ្តើម វាយលុកខេត្ត បន្ទាយមានជ័យ លោកគន់គីម ចុះពិនិត្យស្ថានភាព ទឹកដើម្បីជញ្លៀស ប្រជាពលរដ្ឋទៅ ទីទួលសុវត្តិភាព

(ខេត្តបន្ទាយមានជ័យ)៖ ដោយសារស្ថានភាព ទឹកនៅក្នុងស្រុកអារញ្ញ ប្រាថេតប្រទេស ថៃ បានហក់ឡើងលឿន ធ្វើឲ្យកម្ពស់ទឹកហក់ ឡើងខ្ពស់ផ្នែកខ្លះក្នុងភូមិ សាស្រ្ត ខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងនូវការ គំរាមកំហែង ពីទឹកជំនន់ហូរធ្លាក់មក ពីប្រទេសថៃតាម អូរព្រំដែនកម្ពុជា-ថៃនេះ អាចជន់លិចជាច្រើនស្រុក ក្រុង នៅព្រឹក ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០២១នេះ។

លោកគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ  តំណាងសម្ដេចអគ្គម ហាសេនាធិបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពជា អមដំណើរដោយលោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កម្លាំងទិសទី១ យោធភូមិភាគទី៥ កម្លាំងកងពលតូច ថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការសឹក រងបន្ទាយមានជ័យ និងកម្លាំងនគរបាល ខេត្តបានចុះពិនិត្យ មើលប្រជាពលរដ្ឋដែល កំពុងរងគ្រោះដោយទឹក ជំនន់ទឹកភ្លៀងនិងទឹក ហូរមកពីស្រុកថៃជា ច្រើនគ្រួសារនិង ត្រៀមជញ្លៀសទៅនៅ ទីទួលសុវត្តិភាព។

ក្នុងការចុះពិនិត្យ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកភ្លៀងនោះលោក គន់គីមបានមាន ប្រសាសន៍ថាខេត្ត បន្ទាយមានជ័យចាប់ ពីថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ នេះទឹកជំនន់ហូរពីថៃ និងទឹកភ្លៀងបាន ហក់ឡើងខ្លាំងធ្វើឲ្យក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយ មានជ័យលិច អស់១ភាភ ។

ដោយមើលឃើញអំពី ទុក្ខលំបាករបស់ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ទឹកភ្លៀងនិងទឹកហូរ ធ្លាក់ពីប្រទេសថៃ កំពុងខ្វះខាតស្បៀង លោកនិងត្រៀមដឹក នាំអំណោយរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន តាមរយៈលោកជាស្បៀង សង្គ្រោះបន្ទាន់យកមក ចែកឲ្យដើម្បីរួមចំណែក ដោះស្រាយការ លំបាកដល់ប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិ ក្នុងនោះមានចាស់ជរា ស្ត្រីមេមាយ ជនក្រីក្រជាដើម។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាប្រជាពលរដ្ឋរង គ្រោះទឹកជំនន់ទាំងអស់ ត្រូវបានសមត្ថកិច្ច ៣ស្ថាប័នមានកម្លាំងអាវុធ ហត្ថខេត្តស្នងការនគរ បាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានត្រៀម ជួយដឹកជញ្ជូនជន្លៀស ប្រជាពលរដ្ឋទាំងអស់ ទៅដាក់ទីទួលសុវត្ថិភាព ហើយក្នុងនោះក៏ធ្វើការ ចែកស្បៀងឲ្យហូប ជាបណ្ដោះអាសន្ន ជាហូហែរផងដែរ។

លោកបានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ រងគ្រោះទាំងអស់ត្រូវ ចេះថែទាំសុខភាព សម្អាតអនាម័យ ជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លង នានាដូចជាកូវីដ.១៩ជាដើម។

លោកបានឲ្យអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខេត្តសូមបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងដោយយថាហេតុ គ្រោះទឹកជំនន់នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *