ធ្វើតេស្តរហ័ស ទៅលើនគរបាលវ រសេនាតូចការពារ ព្រំដែនគោកលេខ ៩១១-៨៩១និង៨១៥ សរុបចំនួន១៩៩នាក់ រកឃើញអ្នក កើតជម្ងឺកូវីដ.១៩ មានចំនួន៤នាក់

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២១ នេះក្រុមគ្រូពេទ្យ ជួរមុខបានយក សំណាកធ្វើតេស្តរហ័ស ទៅលើនគរបាល វរសេនាតូចការពារ ព្រំដែនគោកលេខ ៩១១-៨៩១និង៨១៥  សរុបចំនួន១៩៩នាក់ រកឃើញអ្នក កើតជម្ងឺកូវីដ.១៩ មានចំនួន៤នាក់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ដោយការយកចិត្ត ទុកដាក់គឹតគូរពីសុវត្ថិភាព សុខភាពរបស់កងកម្លាំង នគរបាលជួរមុខ នៃវរសេនា តូចការពារព្រំដែន គោកដែលកំពុងប្រតិបត្តិ ការតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃ ខេត្តបន្ទាយមានជ័យ និងដើម្បីទប់ស្កាត់ ការឆ្លងរាលជម្ងឺកូវីដ .១៩ ពិសេសជម្ងឺប្រភេទថ្មី ដែលតានោះ។

លោកបានឲ្យនគរ បាលការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយ មានជ័យ ដឹកនាំ ដោយលោក ស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល ចុះយកសំណាក នគរបាលវរសេនា តូចការពារព្រំដែន គោកលេខ ៩១១-៨៩១និង៨១៥ សរុបចំនួន ១៩៩នាក់ រកឃើញអ្នក កើតជម្ងឺកូវីដ.១៩ មានចំនួន៤នាក់ ។

លោកស្រី  វរសេនីយ៍ទោ សែ  សុវ៉ារី នាយការិយាល័យ សុខាភិបាល បានប្រាប់ឲ្យដឹងថា តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកស្រី បានដឹនាំកម្លាំង ចុះយកសំណាក ពិនិត្យរកមេរោគកូវីដ-១៩ ដល់កងកម្លាំង នគរបាលការពារ ព្រំដែនគោកចំនួន ៣អង្គភាពមាន ៩១១-៨៩១ និង៨១៥ សរុប ចំនួន១៩៩នាក់ ស្រីចំនួន៨នាក់ ។

ក្នុងការចុះយកសំណាក ពិនិត្យមេរោគកូវីដ-១៩ ដល់មន្ត្រី នគរបាលទាំង១៩៩នាក់ ស្រី៨នាក់នោះ ជាលទ្ធផលបាន រកឃើញមន្ត្រីនគរបាល ចំនួន៤នាក់ ស្រី១នាក់ មានវិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូន ទៅព្យាបាលនៅ តាមមណ្ឌលភ្លាមផងដែរ។

ក្នុងនោះលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី បានផ្តាំផ្ញើរដល់មន្ត្រី នគរបាលដែលមាន វិជ្ជមានកូវីដ-១៩  ត្រូវខិតខំព្យាបាលជម្ងឺ និងថែរក្សាសុខភាព មានអនាម័យ ពាក់ម៉ាស់ និងលាងដៃជា មួយសាប៊ូ ជែលឬបាញ់អាកុល ជាដើម និងអនុវត្តតាមវិធាន ការរបស់ក្រសួងសុខាភិបាល និងវិធានការ៣ ការពារនិង៣កុំ ជានិច្ច ។

ទន្ទឹមនោះដែរ មន្ត្រីដែលអវិជ្ជមាន មិនត្រូវមានមោទនភាព ឆ្វេសប្រហែសនោះឡើយ គឺត្រូវបង្កើនការ ប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះថាកូវីដ-១៩ វាមិនភ្លេចយើងទេ តែយើងអាចភ្លេចកូវី-១៩ បាន ដូច្នេះយើងត្រូវបន្ត អនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការ៣ការ ពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *