ដាក់ឱ្យដំណើរការ ផ្លូវជាតិលេខ៥ពីបាត់ដំបង មក ក្រុងសិរីសោភ័ណ ក្រោយបានបញ្ចប់ ការស្ថាបនារួចរាល់ រួចរាល់របស់ ក្រុមហ៊ុនសាងសង់ជប៉ុន

(ខេត្តបន្ទាយមានជ័យ)៖ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង មកក្រុងសិរីសោភ័ណ ដែលមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ បាន បញ្ចប់ ការសាងសង់ ទាំង ស្រុង នឹងបើក ឲ្យចរាចណ៍ធ្វើដំណើរ ទៅ មក ពេញលេញនៅ ថ្ងៃនេះ ។

កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង មកក្រុងសិរីសោភ័ណ បើក ឲ្យធ្វើចរាចណ៍នោះមានការចូករួម លោកអ៊ុ រាត្រី អភិបាលអភិបាលខេត្តបន្ទាយមានជ័យ តំណាងក្រុមហ៊ុន សាងសង់ជប៉ុន លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណៈ ការនិងដឹកជញ្ជូនខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ លោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីបច្ចេក ទេសជាច្រើននាក់ នៅព្រឹក ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។

លោកសុក ចាន់ថា បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា កំណាត់ផ្លូវ ជាតិ លេខ ៥ ពីក្រុង បាត់ដំបង ទៅ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នេ បានបញ្ចប់ ការសាងសង់ ទាំងស្រុងយ៉ាង រឹងមាំក្រោមជំនួយ របស់រដ្ឋាភិបាលជប៉ុន។

លោកសុកចាន់ថាបាន ឲ្យដឹងបន្តទៀតថា កន្លងទៅកំណាត់ ផ្លូវមួយខ្សែនេះ បើកឲ្យប្រើប្រាស់ តែ មួយ ជំហៀងលើ គន្លងតែមួយ នាំឲ្យមានការកកស្ទះ មិនសូវសុវត្ថិភាពសម្រាប់ ការធ្វើដំណើរ ។

ក្រោយការបើកឲ្យ ចរាចរណ៍ពេញលេញ នឹងចែកគន្លងគ្នាដាច់ ពីរទៅពីរមក មិនអាចជិះ បញ្រ្ចាសដូច មុនទៀត បាបានទនេះ ជាប្រយោជន៍ ពីការដាក់ឲ្យ ប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ៥ បាត់ដំបង សិរីសោភ័ណ នឹងបង្កើតលំហូរ ទេសចរណ៍ពីច្រក ប៉ោយប៉ែតមកកម្ពុជា ដោយសារផ្លូវ នេះមានទំហំធំ មានភាពងាយស្រួល សម្រាប់ការធ្វើដំណើរ។

លោកបន្ត ឲ្យដឹងទៀតថា  ការដាក់ឲ្យដំណើរការ កំណាត់ ផ្លូវមួយ ខ្សែនេះបើក ច្រកសេដ្ឋកិច្ច ធំមួយ សម្រាប់ ប្រទេស កម្ពុជា តភ្ជាប់ បណ្តាញ ដឹកជញ្ជូនជាមួយ  បណ្តា ប្រទេស  ក្នុង តំបន់អាស៊ាន។គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ អាមេរិក។

ចំពោះការសាងសង់ ពង្រីកពី ២គន្លង ទៅ៤គន្លង មានទទឹង សរុប២៣ម៉ែត្រ ក្រាលដោយកៅស៊ូ AC  (Asphalt Concrete) និង មានសួនច្បារកណ្តាល។

ការស្ថាបនាត្រូវបាន បែងចែកជាបី ផ្នែកធំៗគឺ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាល ដោយឡែក កំណាត់ផ្លូវ ជាតិលេខ៥ ភាគខាងជើង បាត់ដំបងមក សិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ បានបញ្ចប់ ការសាងសង់ ទាំងស្រុង នឹងបើក ឲ្យប្រើប្រាស់ពេញ លេញនៅ ថ្ងៃនេះតែម្តង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *