មេខ្យល់ ម្នាក់នាំពលករ២នាក់ បំរុងទៅរកការងារ ធ្វើនៅស្រុកថៃ ដោយខុសច្បាប់ ត្រូវកម្លាំងកងរាជ អាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាហើយ

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងកងការពារ ព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារ ព្រំដែនលេខ៥០៣ ដល់ចំណុចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឃាត់មនុស្ស ចំនួន៣នាក់ ក្នុងនោះស្រ្តីម្នាក់ ដែលមានបំណងឆ្លង ដែនទៅធ្វើការងារនៅប្រទេសថៃ ។

ក្នុងចំណោម៣នាក់នោះ មានមេខ្យល់១នាក់ ឈ្មោះបុិ ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៤ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានបញ្ជាក់ឲ្យដឹងបន្តទៀត មេខ្យល់ខាងបាន កងកម្លាំងការពារព្រំដែន បានបញ្ជូនមកប្រគល់ ឱ្យទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។

ចំណែកពលករចំនួន២នាក់ ត្រូវបានកម្លាំងកង ការពារព្រំដែនបញ្ជូនទៅ មណ្ឌលចត្តាឡីស័ក អូរបីជាន់  ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា មេខ្យល់ឈ្មោះ បុិ ម៉ៅ ក្រោយពីកម្លាំង ការិយាល័យជំនាញ សាកសួរចម្លើយ បានឆ្លើយសារភាពថា រូបគេពិតជាបានដឹក ពលករប្រុស ស្រី ចំនួន២នាក់ ដោយម៉ូតូបម្រុងលួច ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ពិតប្រាកដមែន ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ដោយអនុវត្តតាមបទ បញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ជនសង្ស័យនិងវត្ថុតាង ម៉ូតូត្រូវបានកម្លាំង ការិយាល័យប្រឆាំង ការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *