រដ្ឋបាលក្រុងសិរីសោភ័ណ និង ស្រុកមង្គលបូរី បាប់ផ្តើមជញ្លៀស ប្រជាពលរដ្ឋរស់នៅ តាមមាត់ស្ទឹងលិចទឹកមក ទីទួលសុវត្តីភាពជា ច្រើនគ្រួសារខេត្ត បន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយលិចទឹកជំនន់ រស់នៅតាមដងស្ទឹង សិរីសោភ័ណ និងស្ទឹង មង្គលបូរី ក្នុងនោះ មានក្រុង ក្នុង សង្កាត់ព្រះពន្លា និងសង្កាត់ អូរអំបិល ឃុំបត់ត្រង់ ជាច្រើនគ្រួសារមករស់ នៅទីទួលសុវត្តិភាព នៅ ល្ងាច ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១។

លោកហុឹល រ៉ា យ៉ា អភិក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាដោយសារ៣ថ្ងៃ នេះមានភ្លៀងធ្លាក់ជាប់ៗ គ្នាព្រមទាំងថៃ បើកបង្ហូរទឹក មកពីលើទៀតធ្វើឲ្យ ទឹកហក់ឡើងខ្លាំងមាន ផ្ទះប្រជាពលរដ្ឋ លិចបណ្តើរៗ អាជ្ញាធរក្រុងសិរីសោភ័ណ បានជញ្លៀស ប្រជាពលរដ្ឋលិចនោះ មករស់នៅទីទួល សុវត្តិភាពហើយ។

លោក រ័ត្ន ដា ស៊ី ណង់បានប្រាប់ អ្នកយកព័ត៌មានឲ្យ ដឹងថាបងប្អូន ដែលរស់នៅ តាមបណ្តោយ ដងស្ទឹង មង្គលបូរី បានលិចជាបណ្តើរៗ ហើយក្នុងនេះលោកបាន ជញ្លៀសប្រជាពលរដ្ឋ  ដឹកជញ្ជូន ទូក កាណូត មករស់នៅទីទួល សុវត្ថិភាពកន្លែង ផ្លូវវាងក្រុងជាបណ្តើរផងដែរ។

លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងក្រុមការងារបាន ចុះពិនិត្យពិស្ថានភាពទឹក បានប្រាប់ឲ្យដឹងថា ក្រោយពីមានភ្លៀង ធំធ្លាក់មកជាប់ៗ គ្នា៣ថ្ងៃស្រាប់តែ ទឹកស្ទឹងសិរីសោភ័ណ ហក់ឡើងយ៉ាងខ្លាំង នៅខ្វះតែ កន្លះម៉ែត្រទឹកអាច ឡើងដល់ឆ្នាំមុនហើយ។

តែតំបន់វាលទំនាប ភូមិ តាមមាត់អូរ ស្ទឹងលិចតែ មិនទាន់ប៉ះពាល់ដល់ អាយុជីវិតសត្វនិង ហេដ្ឋារចនាសម្ព័ន្ធ នោះឡើយ។

ពលរដ្ឋដែលរង គ្រោះដោយទឹកជំនន់ ទាំងអស់ខាងលើនោះ ត្រូវបានរដ្ឋបាលខេត្ត ក្រុង ស្រុកបានជម្លៀស ទៅទីទួលសុវត្ថិភាព អស់ហើយថែមទាំង បានចែកស្បៀង ឲ្យទុកបរិភោគទៀតផង។

ក្នុងនោះលោក អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើរដល់ ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹក ជំនន់ទាំងអស់ត្រូវ ចូលរួមថែរក្សា បរិស្ថានជុំវិញ កន្លែងស្នាក់នៅ ត្រូវចេះធ្វើអនាម័យជាប្រចាំ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

ប្រជាពលរដ្ឋដែលរង គ្រោះដោយទឹកជំនន់ មានភាពកក់ក្តៅយ៉ាង ខ្លាំងដោយបានឃើញ ការយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះ របស់រដ្ឋបាលខេត្តដែល ប្រជាពលរដ្ឋកំពុង ជួបបញ្ហាទុក្ខលំបាក ហើយសូមគាំទ្រ ចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន  ដែលបានដឹកនាំ ប្រទេសឲ្យកាន់តែ រីកចម្រើននិងអភិវឌ្ឍន៍ ទៅមុខជានិច្ច ក្រោមដំបូលសុខ សន្តិភាពជានិរន្ត ជារៀងរហូត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *