ទិដ្ឋភាពប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទៅវត្តនាថ្ងៃកាន់បិណ្ឌទី១ ព្រឹកនេះមានសភាព ស្ងប់ស្ងាត់ ដោយសារ មានករណីផ្ទុះ កូវីដ.១៩ នៅតាមវត្តច្រើន

(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារាមនានា នៅក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មកកាន់បិណ្ឌទី១ នេះមានសភាព ស្ងប់ស្ងាត់ ដោយសារមាន ករណីផ្ទុះកូវីដ.១៩ នៅតាមវត្ត ច្រើនក្នុងនោះមាន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នាំគ្នាបង្សុកូល រាប់បាត្រ ទៅតាមពិធីនៃ ព្រះពុទ្ធសាសនាផងដែរ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១។

លោកអាចារ្យម្នាក់បាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្នុងនោះ លោកចៅអធិវត្ត និមួយៗមាន វិធានការនៅក្នុងវត្តឲ្យ បាញ់អាល់កុល ការពារសុវត្ថិភាព ទប់ស្កាត់ការ ឆ្លង រីករាលដាល ជំងឺកូវីដ.១៩ដែល ប្រជាពលរដ្ឋមកចូល ក្នុងវត្តត្រូវពាក់ ម៉ាស់បានគ្រប់ៗគ្នា។

នេះជារូបភាពប្រជាពលរដ្ឋ នៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ  បានធ្វើការគោរព តាមបទបញ្ជា របស់ក្រសួង ធម្មការ និង សាសនា  និង មន្រ្តី សុខាភិបាល  បានឲ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទណាមកវត្តត្រូវ អនុវត្តដោយ  ប្រុងប្រយ័ត្នបំផុត ៣កុំ និង ៣ការពារ ចៀសវាង ការនាំជំងឺ  កូវីដ ដ៏ កាចសាហាវ ប្រកប ដោយ គ្រោះថ្នាក់  ឆ្លង រាលដាល ចូលក្នុងវត្តនិង សហគមន៍។

លោកអាចារ្យបានប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថាបន្តថាក្នុងវត្ត ចំការខ្នុរបានរៀប ចំឱ្យមានការវាស់កំដៅ បាញ់អាល់កុលលាងដៃ ឬជែលនៅមុខច្រកចេញ-ចូលសាលា ឆាន់ ព្រះវិហារ និងកុដិជាដើម។ ក្នុងនោះ មិន អនុញ្ញាត ឱ្យពុទ្ធបរិស័ទ ដែលមិនពាក់ម៉ាស់ យកចង្ហាន់ទៅប្រគេន ព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិឡើយ។

មិនអនុញ្ញាតឱ្យពុទ្ធបរិស័ទ នៅបង្អែបង្អង់ ជួបជុំសំណេះ សំណាល ដើម្បី ទុកពេល និងផ្តល់ទីកន្លែងឱ្យពុទ្ធបរិស័ទផ្សេង បន្ត ដើម្បីកាត់បន្ថយ ជាអតិបរិមាក្នុងការចម្លងជំងឺកូវីដ.១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *