ជនសង្ស័យម្នាក់លួច ម៉ូតូមិនបានសម្រេច តែក្នុងខ្លួនមានគ្រឿងញៀន ច្រើនកញ្ចប់ ត្រូវកំលាំងអាវុធក្រុង ប៉ោយប៉ែតឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ លួចម៉ូតូមិនបាន សម្រេចត្រូវកំលាំង អាវុធក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន នៅរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២១ ។

ការឃាត់ខ្លួននេះតាម ពាក្យបណ្ដឹងរបស់ឈ្មោះ ធឿន គន្ធា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1K-8212 ដាក់នៅក្នុងផ្ទះមាន កូនសោរជាប់នៅ ជាមួយម៉ូតូ ហើយរូបខ្លួនបាន ចេញទៅអង្គុយលេង ផ្ទះអ្នកជិតខាង ពេលត្រឡប់មកវិញ ស្រាប់តែឃើញចោរ ម្នាក់កំពុងអូសម៉ូតូរបស់ ខ្លួនចេញពីផ្ទះ ឃើញដូច្នេះរូបខ្លួន បានស្រែកហៅអ្នកជិត ខាងឱ្យជួយចាប់ចោរ នោះហើយទូរស័ព្ទប្ដឹង ទៅអាវុធហត្ថ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្តក្រុង ប៉ោយប៉ែតបានឱ្យ ដឹងថា ពេលទទួលពាក្យ ប្តឹងហើយលោកបាន ដឹកនាំកំលាំងចុះឃាត់ ជនសង្ស័យ១នាក់ កំពុងអូសម៉ូតូចេញពី ផ្ទះរងគ្រោះ ឈ្មោះ ហេង សុខហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងនាំកងរាជអាវុធ ហត្ថក្រុងធ្វើការឆែក ឆេររកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ទឹកកកចំនួន១៣ កូនថង់តូច និងគ្រឿងញៀន អុិចស្តាសុីចំនួន ៨គ្រាប់ផងដែរ ។

ក្នុងនោះជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើ សកម្មភាពលួចយក ម៉ូតូរបស់ជនរងគ្រោះ ពេលខ្លួនកំពុងបណ្ដើ ម៉ូតូចេញពីក្នុងផ្ទះ ហើយបម្រុងនឹងជិះ ចេញទៅស្រាប់តែម្ចាស់ ម៉ូតូមកទាន់ហើយស្រែក មានប្រជាពលរដ្ឋជួយ ក្នុងនោះកងរាជអាវុធហត្ថ បានកមដល់ហើយនាំ ខ្លួនបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការស្រាវជ្រាវ និងបង្ក្រាបបទល្មើសបាន បញ្ជាក់ថាដោយមានការ អនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ជនសង្ស័យ រួមនឹងវត្ថុតាងគ្រឿងញៀន ត្រូវបានកម្លាំង ការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនីតិវិធី ហើយចំណែកម៉ូតូកំលាំង អាវុធហត្ថបាន ប្រគល់ឲ្យម្ចាស់ដើមវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *