ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយ សប្បុរសជនពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក ដើម្បីរួមចំណែកប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត បានទទួលអំណោយ សប្បុរសធម៌ពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (foodpanda) ក្នុងគោលដៅចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តក្នុង យុទ្ធនាការ ប្រយុទ្ធ និងបង្ការទប់ ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ ក្នុងខេត្តកំពត ។

អំណោយសម្ភារៈ ប្រើប្រាស់ទាំងនោះរួម មានម៉ាស់ចំនួន ២០០ប្រអប់ស្មើនឹង ១០.០០០សន្លឹក, អាល់កុល ៥កាន ស្មើនឹង១៥០លីត្រ, ទឹកបរិសុទ្ធ ចំនួន៤០កេស រួមនឹងឆ័ត្រធំចំនួន១០, កាបូបស្ពាយចំនួន ៥០ កាបូប, សៀវភៅសរសេរ ១២០ ក្បាល , ដប ទឹក foodpanda ១០ ដប និងអាវយឺត ៣០ អាវ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ កោតសរសើរចំពោះ សប្បុរសជនជាម្ចាស់ អំណោយ នៃក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (foodpanda) ដែលបានចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តកំពត ក្នុងស្មារតី និងកាយវិការមនុស្សធម៌ ក៏ដូចជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះវិធាន ការចំណាត់ការក្នុង ការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាព អាយុជីវិតរបស់ ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយ សប្បុរសជនបានផ្ដល់ ជូនរដ្ឋបាលខេត្តពេលនេះ គឺជាតម្រូវការចាំបាច់ សំខាន់សម្រាប់យកទៅ ចាត់ចែងដល់មន្ទីរពេទ្យ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តបានប្រើប្រាស់ក៏ដូចជា ការជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងផលប៉ះពាល់នៃ ជំងឺកូវីដ-១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *